Close

មនុស្ស ២៦នាក់ បានស្លាប់ និងជិត ១៥០ នាក់រងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រិចទ័រនៅហ្វីលីពីន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
មនុស្ស ២៦នាក់ បានស្លាប់ និងជិត ១៥០ នាក់រងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រិចទ័រនៅហ្វីលីពីន មនុស្ស ២៦នាក់ បានស្លាប់ និងជិត ១៥០ នាក់រងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រិចទ័រនៅហ្វីលីពីន

ហ្វីលីពីន៖ យ៉ាងហោចណាស់មនុស្ស ២៦នាក់បានស្លាប់ និងជិត ១៥០ នាក់បានរងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រិចទ័រ ដែលបានវាយប្រហារនៅឆ្នេរសមុទ្រនៃខេត្ត Cebu ភាគកណ្តាលនៃប្រទេសហ្វីលីពីន ។ ករណីនេះ បានបណ្តាលឱ្យអគារមួយចំនួនដួលរលំ មនុស្សជាច្រើរយនាក់រត់ប្រសាចតាមផ្លូវ និង ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន។

សេចក្តីរាយការណ៍របស់សារព័ត៌មាន aljazeera.បានឱ្យដឹងថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង ៩:៥៩ នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ (១៣:៥៩ GMT) ចេញពីតំបន់ភាគខាងជើងនៃកោះ Cebu ក្បែរទីក្រុង Bogo ដែលជាទីក្រុងដែលមានប្រជាជនប្រមាណ ៩0,000 នាក់ រស់នៅ ហើយត្រូវបានបន្តដោយការរញ្ជួយដីចំនួន ៤ កម្រិត ៥ ឬខ្ពស់ជាងនេះនៅក្នុងតំបន់ បន្ទាប់ពីការរញ្ជួយលើកដំបូង។
យោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន បានឱ្យដឹងថា មានមនុស្សស្លាប់ ២៦នាក់ និងរបួស ១៤៧ នាក់ ព្រមទាំងមានអគារ ចំនួន ២២ អគារ បានដួលរលំ និងរងការខូចខាង គិតត្រឹមព្រឹកថ្ងៃពុធ។

មនុស្ស ២៦នាក់បានស្លាប់ និងជិត ១៥០ នាក់រងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រិចទ័រនៅហ្វីលីពីន

យោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានប្រកាស ពី “ស្ថានភាពគ្រោះមហន្តរាយ” នៅក្នុងផ្នែកខ្លះនៃទីក្រុងសេប៊ូ។ការរញ្ជួយដីនេះបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនិងបានធ្វើឱ្យអគារធ្លាក់ចុះរួមទាំងព្រះវិហារដែលមានអាយុកាលជាង ១០០ ឆ្នាំ។

ទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីអ្នកជិះម៉ូតូត្រូវបានបង្ខំឱ្យចុះពីលើម៉ូតូរបស់ពួកគេ ខណៈដែលស្ពាន Cebu បានរញ្ជួយយ៉ាងខ្លាំង។ រដ្ឋាបាលខេត្ត Cebu បានធ្វើការអំពាវនាវនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន សម្រាប់អ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្រ្ដ ដើម្បីជួយក្នុងក្រោយការរញ្ជួយដីនេះ។

វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានជំរុញឱ្យអ្នកស្រុកនៅក្នុងខេត្ត Cebu, Leyte និង Biliran ស្ថិតនៅឱ្យនៅឆ្ងាយពីឆ្នេរសមុទ្រ ដោយសារ “ការរំខានកម្រិតទឹកសមុទ្រ” ហើយឱ្យ “ប្រុងប្រយ័ត្នចំពោះរលកមិនធម្មតា” ៕

មនុស្ស ២៦នាក់បានស្លាប់ និងជិត ១៥០ នាក់រងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រិចទ័រនៅហ្វីលីពីន