Close

លោក Trump បាននាំនូវសន្តិភាពពេញលេញនៅតំបន់ហ្គាហ្សា

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump បាននាំនូវសន្តិភាពពេញលេញនៅតំបន់ហ្គាហ្សា លោក Trump បាននាំនូវសន្តិភាពពេញលេញនៅតំបន់ហ្គាហ្សា

Tel Avi៖ មេខ្មៅងងឺតស្រអាប់ បានប្រែមកជាភ្លឺថ្លាស្រឡះល្អឡើងវិញ មនុស្សម្នារីករាយត្រេកអរ ហោរកញ្ជ្រៀវនៅក្រុងមួយចំនួន និងតំបន់មួយចំនួន នៅមជ្ឈឹមបូពារ មេដឹកនាំពិភពលោក បានស្វាគម៍ និងញញឹមញញែម បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ស្វែងរកសន្តិភាពមួយបានចូលជាធរមាន និងការដោះលែងចំណាប់ខ្មៅពីក្រុមហាម៉ាស់ និងការដោះលែងអ្នកទោសរបស់ប្រទេសអ៊ីស្រាអែលឱ្យមានសេរីភាពឡើងវិញ។

ដូចពាក្យចាស់បូរាណលើកឡើងថា «ប្រសិនបើមើលឃើញភាពសោកសៅ ពិភពលោកនឹងគ្របដណ្តប់ដោយពណ៌ខ្មៅងងឹត” ។ អស់រយៈពេលពីរឆ្នាំមកហើយ ដែលប្រទេសអ៊ីស្រាអែលរុំរិតដោយពណ៌ខ្មៅងងឹត។ ទោះបីជាចំណាប់ខ្មាំងជាច្រើននាក់ត្រូវបានដោះលែងក៏ដោយ ក៏ស្រមោលនៅតែអន្ទោលតាមប្រាណរបស់ប្រទេសនេះជានិច្ច។ ប៉ុន្តែពេលនេះ ភាពភ័យខ្លាចត្រូវបានកម្ចាត់ចោល ក្តីសង្ឃឹមបានស្ដារឡើងវិញ និងចំណាប់ខ្មាំងត្រូវបានដោះលែង ក្រោមការដឹកនាំរបស់លោក Trump។

លោក Trump បាននាំនូវសន្តិភាពពេញលេញនៅតំបន់ហ្គាហ្សា

សង្គ្រាមបានអូលបន្លាយកាន់តែស៊ីជម្រៅទៅ ៗ នៅពេលដែលទាហានរបស់ប្រទេសអ៊ីស្រាអែល ម្នាក់ក្នុងចំណោមទាហានរាប់រយនាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ឬលីបង់ ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា និងការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហេសបូឡាហ៍កាលពីថ្ងៃទី 8 ខែតុលា ឆ្នាំ ២០២៣ ។

នៅពេលដែលប្រទេសអ៊ីរ៉ង់ ឬក្រុមហ៊ូធីបានបាញ់ម៉ីសីល និងយន្តហោះគ្មានមនុស្សបើក ធ្វើឱ្យមនុស្សរាប់លាននាក់ត្រូវបានបង្ខំឱ្យស្វែងរកទីជំរកម្តងទៀត និងបន្សល់ទុក តុ និងគ្រែ ។ ជនជាតិអ៊ីស្រាអែលក្រោកឡើងដើម្បីស្វែងរកសុវត្ថិភាព។
ឥឡូវនេះ បន្ទាប់ពីមានការដោះលែងចំណាប់ខ្មាំងដែលនៅរស់ចំនួន២០នាក់ចុងក្រោយ ហើយខណៈដែលបទឈប់បាញ់កាន់តែរឹង ពន្លឺនៃកាំរស្មីកំពុងផុសចេញពីដី ចាកឆ្ងាយពីការធ្វើទារុណកម្ម ជាមួយនឹងបទចម្រៀងដ៏សែនរីករាយជាទីបំផុតកើនឡើងម្តងទៀតពីប្រជាជាតិនោះ។

នៅថ្ងៃច័ន្ទ ទី 13 ខែតុលា ឆ្នាំ ២០២៥ នឹងក្លាយជាសក្ខីភាពនៃភាពក្លាហាន និងការស៊ូទ្រាំរបស់ឈ្លើយសឹក ការមិនភ័យខ្លាចរបស់ទាហាន ការតាំងចិត្តរបស់អ្នកការទូត ឆន្ទៈដ៏រឹងមានៃគ្រួសារ ជំនួយពីសម្ព័ន្ធមិត្តពិត និងជ័យជំនះនៃអំពើល្អលើអំពើអាក្រក់។
នៅសប្តាហ៍នេះ មេដឹកនាំមកពីទូទាំងតំបន់នឹងប្រមូលផ្តុំគ្នាដើម្បីរៀបចំផែនការអនាគតថ្មីសម្រាប់តំបន់ហ្គាហ្សា និងក្របខ័ណ្ឌសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព។ លោកប្រធានាធិបតី Donald Trump បានដឹកនាំ និងខិតខំស្វែងរកសន្តិភាព ហើយឥឡូវនេះដឹកនាំដំណាក់កាលបន្ទាប់។ ប៉ុន្តែប្រជាជនក្នុងតំបន់ ដូចជាជាតិសាសន៍យូដា មូស្លីម គ្រិស្តសាសនិក និងអ្នកមិនជឿដូចគ្នា – សង្ឃឹមថានឹងតាំងចិត្តដើម្បីជីវិត និងទៅកាន់កន្លែងរីកចម្រើន ដែលទារកអាចកើត និងចាស់ “នៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមឧទុម្ពររបស់ពួកគេ”។

លោក Trump បាននាំនូវសន្តិភាពពេញលេញនៅតំបន់ហ្គាហ្សា

ឧបសគ្គចំពោះចក្ខុវិស័យនេះគឺមនោគមវិជ្ជា – គោលលទ្ធិដែលធ្វើឡើងដោយអ្នកនិយមសាសនា។ ពួកជ្រុលនិយមទាំងនោះបានចុះខ្សោយយ៉ាងធ្ងន់ធ្ងរដោយការប្រយុទ្ធគ្នាក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ របបរបស់ពួកគេអាចនឹងដួលរលំនៅឡើយ ប៉ុន្តែប្រជាជាតិដែលមានទស្សនៈវិស័យនៃកិច្ចព្រមព្រៀង ត្រូវតែធ្វើការរួមគ្នាដើម្បីបង្ក្រាបការនាំចេញអំពើភេរវកម្ម។

លោកប្រធានាធិបតី Trump បានប្រាប់សភា Knesset របស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទថា “ឥឡូវនេះវាគួរតែច្បាស់សម្រាប់មនុស្សគ្រប់គ្នានៅទូទាំងតំបន់នេះថា ជាច្រើនទសវត្សរ៍នៃការបង្កើតអំពើភេរវកម្ម និងភាពជ្រុលនិយម ជីហាដ និងការប្រឆាំងនឹងពួកនិយមមិនដំណើរការ – ពួកគេបានបដិសេធទាំងស្រុង” ។ “ពីតំបន់ Gaza ទៅកាន់ប្រទេសអ៊ីរ៉ង់ ការស្អប់ខ្ពើមដ៏ជូរចត់ទាំងនោះមិនបានផ្តល់អ្វីក្រៅពីភាពវេទនា ការរងទុក្ខ និងការបរាជ័យ”។

ជាការពិតណាស់ ការលើកឡើងរបស់លោកប្រធានាធិបតី ត្រាម គឺត្រឹមត្រូវ ក្នុងគោលនយោបាយនៃអាណត្តិទីមួយរបស់លោក ។ ហើយឥឡូវនេះបានបន្តនៅក្នុងអាណត្តិលើកទីពីររបស់លោក ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកមានសន្តិភាពយូអង្វែង៕