Close

លោក Trump បានទៅដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump បានទៅដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ លោក Trump បានទៅដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ

Tel Avi ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ ខណៈដែលក្រុមហាម៉ាសបានចាប់ផ្តើមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

នៅពេលលោក Trump មដល់ព្រលានយន្តហោះនៃអ៊ីស្រាអែល លោកត្រូវបានស្វាគមន៍ដោយប្រធានាធិបតីអ៊ីស្រាអែល Herzog និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ ជាមួយគ្នានោះគេមឃើញ ប្រេសិតសហរដ្ឋអាមេរិក លោក Steve Witkoff និង លោក Jared Kushner និងកូនស្រីរបស់ Trump គឺលោកស្រី Ivanka ក៏មានវត្តមាននៅទីនោះដែរ។

លោក Trump បានទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ

មុនពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ben-Gurion យន្តហោះ Air Force One បានហោះពីលើទីលានចំណាប់ខ្មាំងក្នុងទីក្រុង Tel Aviv ជាកន្លែងដែលមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ ។ស្ថានភាពនេះបានកើតឡើង បន្ទាប់ពីចំណាប់ខ្មាំងប្រាំពីរនាក់ដំបូងបានមកដល់ប្រទេសអ៊ីស្រាអែលពីហ្គាហ្សាហើយ។

តាមការចុះផ្សាយរបស់ សារព័ត៌មាន English.alarabiya.net ឱ្យដឹងថា លោក Trump គ្រោងនឹងថ្លែងសុន្ទរកឋាទៅកាន់សភាអ៊ីស្រាអែលនៅថ្ងៃបន្ទាប់។

លោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែលបាននិយាយថា លោកនឹងទទួលបានរង្វាន់កិត្តិយសជនស៊ីវិលខ្ពស់បំផុតរបស់អ៊ីស្រាអែលនៅចុងឆ្នាំនេះ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលលោកហោះហើរពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ប្រទេសអ៊ីស្រាអែលថា “សង្គ្រាមបានបញ្ចប់” ។

បន្ទាប់មក ប្រធានាធិបតីអាមេរិកនឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ជាកន្លែងដែលលោកនឹងធ្វើជាប្រធានជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi ក្នុងជំនួបកំពូលសន្តិភាព Gaza នៅទីក្រុង Sharm el-Sheikh៕

លោក Trump បានទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ

អត្ថបទទាក់ទង