Close

រដ្ឋមន្ត្រីការពារជាតិថៃព្រមានកម្ពុជាថា នឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពទេ ប្រសិនបើកិច្ចប្រជុំ GBC និង JBC មិនសម្រេចតាមអ្វីដែលខ្លួនចង់បាន

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិថៃព្រមានកម្ពុជាថា នឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពទេ ប្រសិនបើកិច្ចប្រជុំ GBC និង JBC មិនសម្រេចតាមអ្វីដែលខ្លួនចង់បាន រដ្ឋមន្ត្រីការពារជាតិថៃព្រមានកម្ពុជាថា នឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពទេ ប្រសិនបើកិច្ចប្រជុំ GBC និង JBC មិនសម្រេចតាមអ្វីដែលខ្លួនចង់បាន

បាងកក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសថៃ លោកឧត្តមសេនីយ៍ ណាតថាផុន ណាក់ផានិត បានព្រមានកម្ពុជានៅថ្ងៃអង្គារនេះន៍ថា ប្រសិនបើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មការព្រំដែនចម្រុះ (JBC) មិនដំណើរការទេ កិច្ចព្រមព្រៀងសន្តិភាពទំនងជាមិនអាចសម្រេចបានឡើយ។

ថ្លែងចេញពីវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក លោក ណាតថាផុន បាននិយាយថា កិច្ចប្រជុំ GBC កម្ពុជា-ថៃ ដែលកំពុងបន្តគឺជាការបន្តនៃការពិភាក្សាពីមុន រួមទាំងកិច្ចចរចាបួនភាគីនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៧ ខែតុលា ដែលមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសលោក Sihasak Phuangketkeow ។

លោកឧត្តមសេនីយ៍ Nattapong Praokaew អនុប្រធានអគ្គសេនាធិការចម្រុះ និងជាលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃភាគីថៃកាលពីថ្ងៃចន្ទបានចូលរួមកិច្ចប្រជុំជាមួយលេខាធិការដ្ឋាន GBC កម្ពុជានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

រដ្ឋមន្ត្រីការពារជាតិថៃព្រមានកម្ពុជាថា នឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពទេ ប្រសិនបើកិច្ចប្រជុំ GBC និង JBC មិនសម្រេចតាមអ្វីដែលខ្លួនចង់បាន

ភាគីថៃបានស្នើឡើងនូវក្របខណ្ឌសម្រាប់សម័យប្រជុំពិសេសលើកទី២នៃ GBC ដែលគ្របដណ្ដប់លើចំណុចសំខាន់ចំនួនបួន៖, ការដកអាវុធធុនធ្ងន់, ការបោសសម្អាតមីន, ការបង្រ្កាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត ជាពិសេសកំណត់គោលដៅបោកប្រាស់ និង ការគ្រប់គ្រងតំបន់ព្រំដែន (រង់ចាំលទ្ធផលនៃការចរចា JBC)
ចំណុចទាំងបួននេះបង្កើតឡើងនៅលើកិច្ចព្រមព្រៀងដែលបានអនុម័តពីមុនដោយភាគីទាំងពីរក្នុងសម័យប្រជុំពិសេសលើកទី ១នៃ GBC ដែលធ្វើឡើងនៅខេត្តកោះកុង ប្រទេសកម្ពុជា នៅថ្ងៃទី ១០ខែកញ្ញា ឆ្នាំ ២០២៥ ។

គួរកត់សម្គាល់ថាកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីគណៈកម្មាធិការ កិច្ចការព្រំដែន ដែលជាកិច្ចប្រជុំពិភាក្សាមុនកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះ បានចាប់ផ្តើមដំណើរនៅទឹកដីថៃ នាថ្ងៃនេះ។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។
ចំណែកសមាសភាពថៃ ដឹកនាំដោយឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។