បង្ហាញខ្លួនលើកទី២ Messi ស៊ុត២គ្រាប់ជួយឲ្យ Inter Miami លត់ Atlanta ៤-០
នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដានេះ តារាឆ្នេីមសញ្ជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានបង្ហាញខ្លួនជាលេីកទីពីរ សម្រាប់ក្លិប Inter Miami CF ដោយជួយក្លិបរកបាន៣ពិន្ទុ ក្រោយយកឈ្នះ Atlanta United ក្នុងលទ្ធផល ៤-០ នាកីឡដ្ឋាន DRV PNK នៃពានរង្វាន់ League Cup។
៤គ្រាប់ជ័យជម្នះរបស់ក្រុម Inter Miami រកបានដោយកីឡាករចំនួនតែពីរនាក់ប៉ុណ្ណោះ ពោលគឺ Lionel Messi ២គ្រាប់នៅនាទី ៨ ’ ២២’ និង Robert Taylor នៅនាទី ៤៤’ ៥៣’។
មែនទែនទៅ នេះគឺជាលើដំបូងហេីយក្នុងប្រវត្តិសាស្រ្តរបស់ក្រុមបាល់ទាត់ Miami ដែលអាចនាំមុខគូប្រកួតក្នុងលទ្ធផល ៣-០ នៅក្នុងតង់ទី១ រាប់ចាប់ពីឆ្នាំ ២០១៨។
គួរបញ្ជាក់ថា Lionel Messi បានផ្លាស់ពី PSG មកកាន់ Inter Miami ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំកន្លះ ដោយជម្រើសបន្តកុងត្រា១ឆ្នាំបន្ថែមទៀត ទទួលបានតម្លៃខ្លួនប្រហែល ៥៤ លានដុល្លារក្នុង១ឆ្នាំ៕