កាន់តែល្អមើល! ស្វាយរៀង ភ្នំពេញក្រោន និងវិសាខា កំពុងប្រទាញប្រទុងពិន្ទុគ្នា នៅ CPL
ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ បានបញ្ចប់សប្ដាហ៍ទី២៥ ហើយ ដោយក្នុងនោះគេសង្កេតឃើញថា ក្រុមចំនួន៣ កំពុងប្រទាញប្រទុងពិន្ទុគ្នា នៅលើកំពូលតារាង ដោយពីក្រុមលេខ១ ទៅលេខ៣ ខុសគ្នាតែ ៥ពិន្ទុប៉ុណ្ណោះ ។
បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់វិសាខា នៅក្នុងដីខ្លួនឯង ពេលនេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាង ដោយលើសពីក្រុមលេខ២ ភ្នំពេញក្រោន តែ ១ពិន្ទុប៉ុណ្ណោះ ខណៈក្រុមវិសាខា ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្ដោះអាសន្ន លោក 𝗔𝗸𝗲𝗲𝗽 𝗧𝘂𝗻𝗷𝗶 ឈរនៅលេខ៣ មាន ៥៣ពិន្ទុ។
-លទ្ធផលការប្រកួតក្រុម 𝗧𝗢𝗣𝟲 សប្ដាហ៍ទី២៥ ៖
• ព្រះខ័នរាជស្វាយរៀង ១-២ វិសាខា
• បឹងកេត ២-១ អង្គរថាយហ្គឺរ
• ភ្នំពេញក្រោន ១-០ ណាហ្គាវើលដ៍។
ទោះបីជាឈ្នះ លើអង្គរថាយហ្គឺរ ក៏ដោយ ប៉ុន្តែក្លិបបាល់ទាត់បឹងកេត បានអស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា ទៅហើយ ស្របពេលដែល ភ្នំពេញក្រោន វិសាខា បន្តប្រដេញពិន្ទុគ្នាជាមួយ ព្រះខ័នរាជស្វាយរៀង។
គួរបញ្ជាក់ថា កីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ (Top Scorer) គិតត្រឹមសប្ដាហ៍ទី ២៥នេះ គឺកីឡាករចូលសញ្ជាតិកម្ពុជា RAFAEL ANDRES NIETO និង JELLE JOOST GOSELINK របស់ភ្នំពេញក្រោន ដោយរកបានចំនួន ១៧គ្រាប់ តាមពីក្រោយដោយមិត្តរួមក្រុម JELLE JOOST GOSELINK និងកីឡាករ Ramon Souza របស់វិសាខា មាន ១៦គ្រាប់ដូចគ្នា៕