Close

Josemar Balanga នៅតែរក្សាកំណត់ត្រាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន កីឡា
Josemar Balanga នៅតែរក្សាកំណត់ត្រាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលកម្ពុជា Josemar Balanga នៅតែរក្សាកំណត់ត្រាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលកម្ពុជា

ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៤/២៥ បានបញ្ចប់សប្ដាហ៍ទី១៧ ហើយកាលពីរាត្រីថ្ងៃអាទិត្យកន្លង ដោយក្នុងនោះមានការសុតបញ្ចូលទីគ្នាទៅមកមានចំនួនត្រឹមតែ ៩គ្រាប់ប៉ុណ្ណោះ ពីការប្រកួតសរុបចំនួន៥គូ។

ក្រឡែកទៅមើលតារាងកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ (Top Scorer) គិតត្រឹមសប្ដាហ៍ទី១៧នេះ កីឡាករ Josemar Balanga របស់កងយោធពលខេមរភូមិន្ទ នៅតែបន្តឈរកំពូលតារាងមាន ១៣គ្រាប់ តាមពីក្រោយដោយកីឡាករ Jelle Goselink របស់ភ្នំពេញក្រោន និងកីឡាករ Ramon Souza របស់វិសាខា មាន ១២គ្រាប់ដូចគ្នា។ ចំណែកកីឡាករ ANDRES NIETO របស់ភ្នំពេញក្រោន និង PABLO AUGUSTO របស់ព្រះខ័នរាជស្វាយរៀង មាន ១០គ្រាប់ដូចគ្នា។

Josemar Balanga នៅតែរក្សាកំណត់ត្រាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលកម្ពុជា

ចំពោះកីឡាករខ្មែរស៊ុតបញ្ជូលទីបានច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី១៧នេះគឺកីឡាករ សៀង ចន្ធា របស់បឹងកេត មាន ៨គ្រាប់ តាមពីក្រោយដោយកីឡាករវិសាខា ស រតនា មាន៨គ្រាប់ និងកីឡាករ ហៅ សុនេត្រ មាន ៦គ្រាប់ ខណៈដែល កាន់ ម៉ូ និង លឹម ពិសុទ្ធ មាន ត្រឹម ៥គ្រាប់ដូចគ្នា.

រីឯកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តិរួមក្រុមស៊ុតបញ្ជូលទីច្រើនជាងគេ គឺកីឡាករ អ៊ុក សុវណ្ណ របស់វិសាខា Assist បាន ១៣ដង តាមពីក្រោយដោយកីឡាករ KINOSHITA REIYA របស់ Tiffy Army FC Assist បាន ៩ដង ខណៈកីឡាករ NNAMDI OFUFU IBEH, NAGASHIMA KODAI និង YOSHIHAMA RYOHEI Assist បាន ៧ដងដូចគ្នា។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១៧នេះ កីឡាកររបស់ព្រះខ័នរាជស្វាយរៀង វីរៈ ដារ៉ា គឺជាអ្នកចាំទី ដែលការពារមិនអោយបាល់ចូលទីច្រើនជាងគេ ដោយរក្សា Clean Sheets ចំនួន ៦ដង ខណៈ អ្នកចាំទីរបស់ណាហ្គាវើលដ៍ រ៉េត លីហេង រក្សា Clean Sheets ចំនួន ៥ដង តាមពីក្រោយដោយកីឡាករ ហ៊ុល គឹមហ៊ុយ របស់វិសាខា រក្សា Clean Sheets ចំនួន ៣ដង៕

Josemar Balanga នៅតែរក្សាកំណត់ត្រាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលកម្ពុជា

អត្ថបទទាក់ទង