ភ្នំពេញក្រោន ប្រកាសនាំចូល កីឡាករ 𝗬𝗶-𝗬𝗼𝘂𝗻𝗴 𝗣𝗮𝗿𝗸 សញ្ជាតិកូរ៉េខាងត្បូង
(បាល់ទាត់)៖ កាលពីម្សិលមិញនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចុះហត្ថលេខានាំយកកីទ្បាករសញ្ជាតិកូរ៉េខាងត្បូង 𝗬𝗶-𝗬𝗼𝘂𝗻𝗴 𝗣𝗮𝗿𝗸 ពីក្លឹប Kaya-Iloilo នៃក្របខណ្ឌលីគទី១ របស់ប្រទេសហ្វីលីពីន។
មុនពេលផ្ទេរមកក្លឹបបាល់ទាត់ភ្នំពេញក្រោន ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំខាងលើនេះ ធ្លាប់មានបទពិសោធលេងភាគច្រើននៅប្រទេសអាល្លឺម៉ង់ និងហ្វីលីពីន។ 𝗬𝗶-𝗬𝗼𝘂𝗻𝗴 𝗣𝗮𝗿𝗸 លេងក្នុងតួនាទីជាខ្សែការពារ ធ្លាប់លេងឱ្យក្លឹបជាច្រើនដូចជា Team Socceroo, Pachanga Diliman, Türkgücü München, Kaya-Iloilo និង FC St. Pauli។
មិនត្រឹមប៉ុណ្ណោះ កីទ្បាកររូបនេះ ធ្លាប់តាមបិទ 𝐉𝐚𝐦𝐚𝐥 𝐌𝐮𝐬𝐢𝐚𝐥𝐚 របស់ 𝐁𝐚𝐲𝐞𝐫𝐧 𝐌𝐮𝐧𝐢𝐜𝐡 ផងដែរ អំឡុងពេលប្រកបអាជីបជាមួយ 𝐅𝐂 𝐒𝐭. 𝐏𝐚𝐮𝐥𝐢 ដែលបច្ចុប្បន្នក្រុមនេះ កំពុងលេងនៅលីគកំពូលអាល្លឺម៉ង់ 𝐁𝐮𝐧𝐝𝐞𝐬𝐥𝐢𝐠𝐚។
គួរបញ្ជាក់ថា កីឡាករ Park Yi-young នឹងលេងឱ្យភ្នំពេញក្រោន ក្នុងនាមជាកីទ្បាករកូតាអាស៊ី បន្ទាប់ពីខ្សែការពារ Reo Kunimoto ដែលបានចាកចេញពីក្លិប។ដូច្នេះ រូបគេ ទំនងជាអាចនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ..៕