Close

លីគកំពូលកម្ពុជា៖ សៀង ចន្ធា ឡើងឈរ Top Scorers ជាកីឡាករខ្មែរ ស៊ុតបញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៥

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន កីឡា
លីគកំពូលកម្ពុជា៖ សៀង ចន្ធា ឡើងឈរ Top Scorers ជាកីឡាករខ្មែរ ស៊ុតបញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៥ លីគកំពូលកម្ពុជា៖ សៀង ចន្ធា ឡើងឈរ Top Scorers ជាកីឡាករខ្មែរ ស៊ុតបញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៥

កាលពីយប់មិញនេះ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបនាគខៀវបឹងកេត កីឡាករ សៀង ចន្ធា បានស៊ុតបញ្ជូលទីចំនួន២គ្រាប់ ធ្វើឲ្យរូបគេក្លាយជាកីឡាករខ្មែររកបានគ្រាប់បាល់ច្រើនជាងគេ(Top Scorer) គិតត្រឹមសប្ដាហ៍ទី៥ នៃការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (CPL)។

កីឡាករ សៀង ចន្ធា ដែលទើបតែត្រលប់មកកាន់ទីលានវិញ បន្ទាប់ពីជាសះស្បើយពីរបួស បានបង្ហាញភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ តាមរយៈការបង្ហាញទម្រង់លេងដ៏ល្អ បច្ចេកទេសក្នុងការអូសបាល់ និងគុណភាពក្នុងការបញ្ចប់ទី។ ជាក់ស្ដែង កាលពីយប់មិញនេះ រូបគេបានរួមចំណែក៣គ្រាប់ ដោយរកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបានមួយគ្រាប់ ជួយឲ្យក្រុមបឹងកេត យកឈ្នះ ក្រុមបាល់ទាត់ឡាយ្វ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ៥-១ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

លីគកំពូលកម្ពុជា៖ សៀង ចន្ធា ឡើងឈរ Top Scorers ជាកីឡាករខ្មែរ ស៊ុតបញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៥

គ្រាប់បាល់ពីរគ្រាប់នេះ ជួយឲ្យកីឡាករ ចន្ធា ឡើងឈរកំពូលតារាងកីឡាករខ្មែររកបានគ្រាប់បាល់ច្រើនជាងគេ ដោយមាន ៣គ្រាប់ ដែលតាមពីក្រោយដោយកីឡាករ លឹម ពិសុទ្ធ, ស្លេះ សេន, ញាណ សុស៊ីដាន់, អ៊ុក សុវណ្ណ, ស៊ិន កក្កដា និងកីឡាករ កាន់ ម៉ូ ដោយរកបានម្នាក់២គ្រាប់។

គិតត្រឹមព្រឹកថ្ងៃ ព្រហស្បត៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ខ្សែប្រយុទ្ធរបស់ក្រុមវិសាខា កីឡាករ Souza Ramon បានកំពុងនាំមុខកំពូលតារាងគ្រាប់ស៊ុតច្រើនជាងគេក្នុងលីគ រដូវកាលនេះ ដោយមាន ៥គ្រាប់ តាមពីក្រោយដោយកីឡាករ NNAMDI OFUFU របស់ភ្នំពេញក្រោន និងកីឡាករ Silveira Dos Santos របស់ស្វាយរៀង មានម្នាក់ ៤គ្រាប់៕

ចំណែកកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបានច្រើនជាងគេគឺកីឡាករ អ៊ុក សុវណ្ណ របស់ក្លិបបាល់ទាត់វិសាខា ដោយបញ្ជូនបាន ៥គ្រាប់ ខណៈកីឡាករ ញាណ សុស៊ីដាន់ របស់ព្រះខ័នរាជស្វាយរៀង ឈរលេខ២ បញ្ជូនបាន ៤គ្រាប់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ ព្រហស្បត៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ១២ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ២ ភ្នំពេញក្រោន ខណៈវិសាខា ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ឈរនៅលេខរៀងបន្តបន្ទាប់មាន ៩ពិន្ទុដូចគ្នា៕

លីគកំពូលកម្ពុជា៖ សៀង ចន្ធា ឡើងឈរ Top Scorers ជាកីឡាករខ្មែរ ស៊ុតបញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៥