Close

Christian Pulisic សម្រេចចែកផ្លូវជាមួយ Chelsea ទៅចូលរួមជាមួយ AC Milan

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ កីឡា
Christian Pulisic សម្រេចចែកផ្លូវជាមួយ Chelsea ទៅចូលរួមជាមួយ AC Milan Christian Pulisic សម្រេចចែកផ្លូវជាមួយ Chelsea ទៅចូលរួមជាមួយ AC Milan

ខ្សែម្រើសញ្ជាតិអាមេរិក កីឡាករ Christian Pulisic បានសម្រេចទៅចូលរួមក្លិបយក្សអីតាលី AC Milan ក្រោយឆ្លងកាត់រដូវកាលដ៏ខកចិត្តជាមួយតោខៀវ Chelsea ដោយបានចូលរួមចំណែកគញរាប់បាល់ត្រឹមតែ ២៦គ្រាប់ ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប ១៤៥ លើកឲ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ។

Pulisic នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយ Milan ជាមួយនឹងការបន្តរយៈពេល ១២ ខែ ដោយស្វ័យប្រវត្តិ។ ក្រុមយក្សនៅ Seri A មួយនេះ នឹងត្រូវចំណាយ ២០ លានអឺរ៉ូ សម្រាប់កិច្ចព្រមព្រៀងនេះ បូកនឹងប្រាក់បន្ថែមផ្សេងៗចំនួន ២លានអឺរ៉ូទៀត។

នៅឯកីឡដ្ឋាន San Siro ខ្សែបម្រើ Christian Pulisic នឹងពាក់លេខ 11 ព្រោះលេខអាវក្នុងទីក្រុង Milan គឺទំនេរ បន្ទាប់ពីចែកផ្លូវជាមួយខ្សែប្រយុទ្ធ Zlatan Ibrahimovic ។ មែនទែនទៅ នេះគឺជាលេខអាវដ៏ល្បីមួយរបស់កីឡដ្ឋាន San Siro ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងឈ្មោះរបស់តារាឆ្នើមមុនៗជាច្រើន ដូចជា Carlo Ancelotti, Demetrio Albertini, Roberto Donadoni, Rivaldo, Hernan Crespo, Alberto Gilardino និង Klaas-Jan Huntelaar ជាដើម។

គួរបញ្ជាក់ថា Pulisic គឺជាកីឡាករថ្មីទីប្រាំរបស់ Milan ក្នុងរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Marco Sportiello (Atalanta), Ruben Loftus-Cheek (Chelsea), Noah Raveyre (St Etienne) និង Luka Romero (Lazio)៕

អត្ថបទទាក់ទង