Close

សម្តេចតេជោ ព្រមានបិទ Facebook នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ព្រមានបិទ Facebook នៅកម្ពុជា សម្តេចតេជោ ព្រមានបិទ Facebook នៅកម្ពុជា

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានព្រមានបិទហ្វេសប៊ុក (Facebook) ចោលមិនឱ្យមានប្រើប្រាស់នៅកម្ពុជា។ សម្តេចតេជោ បានព្រមានបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ៦ ៨៦៨ នាក់មកពីរោងចក្រសហគ្រាសចំនួន១០ក្នុងខេត្តពោធិ៍សាត់។

សម្តេចតេជោមានប្រសាសន៍ថា ៖« យប់មិញពូសម្រេចលុបចោល Facebook ដែលមានមនុស្ស ១៤ លាននាក់ហើយឃើញពួកប្រឆាំងនៅក្រៅប្រទេសកំពុងសប្បាយ។ ប៉ុន្តែអ្នកឯងត្រូវគិតបើខ្ញុំចេញបញ្ជាបិទ Facebook នៅស្រុកខ្មែរលោកឯងនឹងដាច់ផ្ងារ។ ប៉ុន្តែនេះមិនមែនជាមធ្យោ បាយដែលហ៊ុនសែនត្រូវប្រកាន់យកទេ ប៉ុន្តែលោកឯងកុំមើលស្រាលយុទ្ធសាស្ត្ររបស់ ហ៊ុន សែន បំផ្លាញចោល១៤លាននាក់ប៉ុន្តែទំនាក់ទំនងជាមួយប្រជាពលរដ្ឋអាចបានគ្រប់ពេល ទាំ ងប្រព័ន្ធ Telegram ហើយឥឡូវលេង Tik Tok ទើបបង្កើត Tik Tok បង្កើតមានមួយនោះចំនួន ៣០ ម៉ឺននាក់មួយទៀត១លានពីរសែននាក់ មានមួយនោះឡែករហូតដល់ ៥២លាននាក់ ព្រោះគេយកឈ្មោះហ៊ុនសែនទៅប្រើ»។

សម្តេចតេជោបន្តថា ៖«នេះគ្រាន់តែប្រដៅពួកអ្នកក្រៅស្រុកដែលខ្ញុំបិទចោល Facebook ប៉ុន្តែ ប្រសិនជាអ្នកឯងព្រហើនខ្ញុំនឹងបិទFacebook មិនឱ្យប្រើប្រាស់មួយរយៈខ្លីឬស្ថាពរ ប៉ុន្តែខ្ញុំមិន ចង់ប៉ះពាល់ទៅដល់ប្រជាជនទេ។ ក៏ប៉ុន្តែអ្នកឯងត្រូវកុំភាន់ច្រឡំជាមួយយុទ្ធសាស្រ្ត ហ៊ុន សែន»។ សម្តេចតេជោព្រមានថា លោកឯងនៅក្រៅប្រទេសលោកឯងប្រើទំនាក់ទំនងតាម Facebook ដូចគ្នា យើងបិទ Facebook ចោលទៅគឺចប់ហើយ។

ទន្ទឹមនេះ សម្តេចតេជោ ចង់ឱ្យប្រជាពលរដ្ឋរបស់របស់យើង Download មកប្រើ WhatsApp ឬ Viber ក្នុងករណីដែលយើងមិនអាចធ្វើទំនាក់ទំនងតាម Facebook ព្រមទាំងប្រព័ន្ធដទៃទៀត រាប់ទាំង Tik Tok ផងដែរ។

សម្តេចតេជោ បានបន្តថា ម្យ៉ាងទៀត Facebook នេះយូរៗទៅនិយាយពីវេទនាក្នុងការការពារគេហែកត្រូវប្រើ admin ហើយទៅប្រើកូដកុំអី ខ្ញុំបិទចោលតាំងពីពីរឆ្នាំមុន ព្រោះបន្តិចគេចូលហែក។ សម្តេចតេជោបន្តថា យើងអាចប្រើវិទ្យុទូរទស្សន៍ផ្សព្វផ្សាយពេញមួយប្រទេសបាន៕

អត្ថបទទាក់ទង