Close

ទីបំផុត ! Luka Modric សម្រេចបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៤

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ កីឡា
ទីបំផុត ! Luka Modric សម្រេចបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៤ ទីបំផុត ! Luka Modric សម្រេចបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៤

ក្លិបអធិរាជស Real Madrid នៅថ្ងៃ អង្គារ ទី២៧ ខែមិថុនានេះ បានប្រកាសថា ខ្សែបម្រើកណ្ដាល Luka Modric នឹងបន្តស្នាក់នៅ Santiago Bernabéu រយៈពេលមួយឆ្នាំទៀត ពោលគឺខ្សែបម្រើសញ្ជាតិក្រូអាត បានបន្តកិច្ចសន្យារបស់គាត់ មួយរដូវកាលទៀតជាមួយក្លឹបជាមួយក្លិបយក្សអេស្ប៉ាញ រហូតដល់ខែមិថុនា ឆ្នាំ ២០២៤។

មែនទែនទៅ កុងត្រារបស់ Luka Modric ជាមួយក្លិប ត្រូវបញ្ចប់នៅចុងខែនេះ ក៏ប៉ុន្តែដោយមើលឃើញពីកម្រិតនៃការលេងរបស់ខ្សែបម្រើវ័យ ៣៧ឆ្នាំរូបនេះនៅតែល្អ ដូច្នេះថ្នាក់ដឹកនាំក្លិប បានព្យាយាមបញ្ចុះបញ្ជូលឲ្យរូបគេ បន្តកុងត្រាមួយឆ្នាំទៀតជាមួយក្លិប។

Modric បានបដិសេធសំណើរ ដែលមានតម្លៃរាប់សិបលានអឺរ៉ូពីអារ៉ាប៊ីសាអូឌីត ដោយសារតែគាត់ចង់បន្តតួនាទីសំខាន់នៅ Bernabeu ក៏ដូចជាក្រុមជម្រើសជាតិក្រូអាត។ លើសពីនេះ Modric នៅតែមានទំនុកចិត្តថា គាត់នឹងដើរតួយ៉ាងសំខាន់ក្រោមការដឹកនាំរបស់លោក Carlo Ancelotti និងជាមួយប្រទេសរបស់គាត់ផងដែរ។ គាត់មិនបានលាក់បាំងបំណងចង់ទៅលេង Euro 2024 ជាមួយក្រូអាត និងជួយ Real Madrid ប្រជែងពាន La Liga និង Champions League ។

គួររម្លឹកថា Luka Modrić បានចូលរួមជាមួយក្រុម Real Madrid នៅក្នុងឆ្នាំ ២០១២។ ក្នុងអំឡុងពេល ១១ រដូវកាលរបស់គាត់នៅទឹកដីអេស្ប៉ាញ រូបគេបានបង្ហាញខ្លួន ៤៨៨ ដង និងឈ្នះពានរង្វាន់សរុបចំនួន ២៣ ក្នុងនោះមាន Champions League ៥ ដង, Club World Cup ៥ ដង, European Super Cups ៤ ដង, LaLiga ៣ ដង, Copa del Rey ២ ដង និង Spanish Super ៤ ដង ផងដែរ។

សម្រាប់ពានរង្វាន់បុគ្គល Modrić បានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ ២០១៨, ពានរង្វាន់ FIFA The Best Player of the Year Award 2018, ពានរង្វាន់ UEFA Player of the Year 2017/18, ពានរង្វាន់ Golden Ball 2017 Club World Cup ហើយរដូវកាលនេះ គាត់គឺជាប់ឈ្មោះក្នុង FIFA/FIFPro World XI ជាលើកទីប្រាំមួយ ក្នុងអាជីពរបស់គាត់។គាត់ក៏បានឈ្នះបាល់មាសនៅ World Cup ២០១៨ នៅរុស្ស៊ី ផងដែរ៕

អត្ថបទទាក់ទង