Close

Microsoft កំពុងពង្រីកវិសាលភាពវិស័យហ្គេមតាមរយៈការទិញក្រុមហ៊ុនផលិតហ្គេមទូរស័ព្ទដ៏ល្បី Zynga

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
Microsoft កំពុងពង្រីកវិសាលភាពវិស័យហ្គេមតាមរយៈការទិញក្រុមហ៊ុនផលិតហ្គេមទូរស័ព្ទដ៏ល្បី Zynga Microsoft កំពុងពង្រីកវិសាលភាពវិស័យហ្គេមតាមរយៈការទិញក្រុមហ៊ុនផលិតហ្គេមទូរស័ព្ទដ៏ល្បី Zynga

បរទេស៖ ក្រុមហ៊ុន Microsoft កំពុងតែរវល់ក្នុងការតតាំងក្ដីជាមួយនឹងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) ពាក់ព័ន្ធនឹងករណីទិញយកក្រុមហ៊ុនផលិតហ្គេមយក្ស Activision Blizzard ក្នុងតម្លៃដ៏មហាសាលគឺ ៦៩ពាន់លានដុល្លារអាមេរិក។ ដោយឡែកនៅពេលនេះស្រាប់តែក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនកំពុងចរចាទិញយកក្រុមហ៊ុនផលិតហ្គេមសម្រាប់ទូរសព្ទដៃ Zynga។

សារព័ត៌មាន IGN បានរាយការណ៍ដោយស្រង់សម្ដីរបស់លោក Phil Spencer ប្រធានផ្នែក Microsoft Xbox ថា ក្រុមហ៊ុននឹងមិនចំណាយ ពេលយូរទៀតក្នុងការទិញយកក្រុមហ៊ុនផលិតហ្គេម Zynga ។ យោងតាមការបញ្ជាក់នេះ បានអោយយើងដឹងថា ក្រុមហ៊ុន Microsoft កំពុងតែពង្រីកវិសាល និងឥទ្ធិពលរបស់ខ្លួននៅក្នុងឧស្សាហកម្មហ្គេម ខណៈដែលបច្ចុប្បន្ននេះ Microsoft ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹង ទីផ្សារហ្គេមតាមរយៈ Xbox។

ក្រុមហ៊ុន Zynga ត្រូវបានក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយបានទិញយកកាលពីឆ្នាំ២០១២ ក្នុងតម្លៃ១២ពាន់លានដុល្លារអាមេរិក ប៉ុន្តែគេមិនដឹងថា Microsoft បានចរចាទិញក្រុមហ៊ុនផលិតហ្គេមទូរស័ព្ទមួយនេះដោយរបៀបណាទេ ខណៈដែលប្រភពមួយចំនួនទៀតបានលើកឡើងថា Microsoft ក៏កំពុងសម្លឹង ចង់ទិញយកក្រុមហ៊ុន King ដែលជាអ្នកផលិតហ្គេមទូរស័ព្ទ Candy Crush។

គួរបញ្ជាក់ផងដែរថា Zynga ជាក្រុមហ៊ុនផលិតហ្គេមសម្រាប់ទូរស័ព្ទ និងបណ្ដាញសង្គម ដែលកន្លងមកមានក្រុមហ៊ុនមួយនេះមានទំនាក់ទំនងល្អជាមួយនឹង Facebook ហើយក៏មានហ្គេមជាច្រើនត្រូវបានដាក់អោយលេងកម្សាន្តនៅលើបណ្ដាញសង្គម Facebook និងទទួលបានការគាំទ្រជាច្រើន ជាពិសេសកាលពីឆ្នាំ២០១២ ក្រុមហ៊ុន Facebook បានរាយការណ៍មកថា ប្រាក់ចំណូល ១២ភាគរយគឺបានមកពីហ្គេម Zynga៕


អត្ថបទទាក់ទង