Close

Bellingham បញ្ជាក់ថា ការផ្លាស់មកកាន់ Real Madrid គឺដោយសារប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ក្លិប មិនមែនដោយសារលុយនោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ កីឡា
Bellingham បញ្ជាក់ថា ការផ្លាស់មកកាន់ Real Madrid គឺដោយសារប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ក្លិប មិនមែនដោយសារលុយនោះទេ Bellingham បញ្ជាក់ថា ការផ្លាស់មកកាន់ Real Madrid គឺដោយសារប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ក្លិប មិនមែនដោយសារលុយនោះទេ

កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Jude Bellingham បាននិយាយនៅថ្ងៃសុក្រ ទី១៥ ខែមិថុនានេះថា ការសម្រេចចិត្តទៅចូលរួមជាមួយក្រុម អធិរាជស Real Madrid មិនត្រូវបានជំរុញដោយប្រាក់នោះទេ ប៉ុន្តែដោយសារការចង់រួមចំណែកដល់ប្រវត្តិសាស្ត្របាល់ទាត់ដ៏សម្បូរបែបរបស់ក្លឹបអេស្ប៉ាញមួយនេះ។

កាលពីថ្ងៃពុធ ក្លិបអធិរាជស បានបញ្ជាក់ជាផ្លូវការពីការចុះហត្ថលេខាលើ Bellingham ពីក្លិប Borussia Dortmund ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃ ១០៣ លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យារយៈពេល ៦ឆ្នាំ។

Dortmund បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយ Real កាលពីសប្តាហ៍មុន លើកិច្ចព្រមព្រៀងដែលអាចបង្កើនចំណូលសរុប រហូតដល់ ៣០ភាគរយ។

ជុំវិញការចូលរួមជាមួយ Real នេះ Bellingham បានប្រាប់អ្នកយកព័ត៌មានថា ៖« លុយមិនមែនជាជម្រើសសម្រាប់ខ្ញុំទេ។ ខ្ញុំមិនគិតពីលុយទាល់តែសោះ នៅពេលដែលខ្ញុំធ្វើការសម្រេចចិត្តបែបនេះ។ វាមិនមែន ក្រុមផ្សេងទៀតអាក្រក់ ឬពួកគេមិនល្អនោះទេ វាគ្រាន់តែថា សម្រាប់ខ្ញុំ Real Madrid គឺអស្ចារ្យបំផុត… ការគោរពដែលអង់គ្លេស មានចំពោះ Real Madrid គឺខ្ពស់ណាស់។ នៅអឺរ៉ុប ពួកគេគឺល្អបំផុត»។

កីឡាកររូបនេះ បានបន្តថា៖«ខ្ញុំបានចាប់អារម្មណ៍យ៉ាងខ្លាំងលើវា។ ខ្ញុំគិតថា នោះហើយជាអ្វីដែលធ្វើឱ្យ Madrid ទាក់ទាញខ្ញុំ។ វាមានប្រវត្តិដ៏អស្ចារ្យ ហើយអ្នកចង់ក្លាយជាកីឡាករម្នាក់ដែលបន្ថែមវា ហើយបន្តធ្វើឱ្យវាអស្ចារ្យបំផុត»។

Bellingham នឹងចូលរួមជាមួយខ្សែបម្រើដ៏ឆ្នើមរបស់ Real ដែលមានកីឡាករជើងចាស់ Toni Kroos និង Luka Modric ក៏ដូចជាកីឡាករវ័យក្មេង ដែលមានទេពកោសល្យដូចជា Federico Valverde, Eduardo Camavinga និង Aurelien Tchouameni ជាដើម។
កីឡាករវ័យ ១៩ឆ្នាំរូបនេះ នឹងពាក់អាវលេខ ៥ ដែលជាលេខដូចគ្នាដែលអតីតខ្សែបម្រើ Real Madrid លោក Zinedine Zidane ដែលបានចាកចេញពីក្លឹប កាលពីឆ្នាំ ២០០៦ បានពាក់អំឡុងពេលលេងបាល់ទាត់រយៈពេល ៥ឆ្នាំនៅទីក្រុងម៉ាឌ្រីដ។

គួរបញ្ជាក់ថា Real Madrid កំពុងស្ថិតក្នុងដំណើរការនៃការកសាងក្រុមរបស់ពួកគេឡើងវិញ បន្ទាប់ពីការចាកចេញរបស់ Bencema ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស រាយការណ៍ថា កំពុងចង់នាំយកខ្សែប្រយុទ្ធអង់គ្លេស Harry Kane ក៏ដូចជាខ្សែប្រយុទ្ធបារាំង Kylian Mbappe របស់ Paris St Germain ផងដែរ៕

អត្ថបទទាក់ទង