Close

គ្រូបង្វឹកឥណ្ឌូនេស៊ី ថា លោកខ្លាចជួបវៀតណាម ជាជាងជួបថៃ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ កីឡា
គ្រូបង្វឹកឥណ្ឌូនេស៊ី ថា លោកខ្លាចជួបវៀតណាម ជាជាងជួបថៃ គ្រូបង្វឹកឥណ្ឌូនេស៊ី ថា លោកខ្លាចជួបវៀតណាម ជាជាងជួបថៃ

គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ២២ឆ្នាំ លោក Indra Sjafri បានគូសបញ្ជាក់ថា ឥណ្ឌូនេស៊ី ចង់ជួបថៃ ជាង វៀតណាម ព្រោះវៀតណាមជាគូប្រកួតដ៏លំបាកបំផុត សម្រាប់លោកនៅក្នុងស៊ីហ្គេមឆ្នាំ ២០២៣។

លោក Indra Sjafri បានប្រាប់កាសែតក្នុងស្រុក Bola Sport ថា៖«ខ្ញុំចូលចិត្តជួបថៃ ជាជាងជួបវៀតណាម ព្រោះវៀតណាម ជាគូប្រកួតដ៏លំបាកបំផុតសម្រាប់យើងនៅក្នុងស៊ីហ្គេមឆ្នាំ២០២៣។ យើងស្គាល់ពួកគេច្បាស់។ នេះជាក្រុមដ៏រឹងមាំ និងរួបរួមគ្នាលេងវាយសម្រុកបានល្អ ហើយត្រៀមខ្លួនជានិច្ចជាមួយគូប្រកួត។ សំខាន់ជាងនេះទៅទៀត ពួកគេតែងតែលេងជាក្រុមបានយ៉ាងល្អ»។

ដូចដែលលោក Sjafri បានលើកឡើង ថ្វីត្បិតតែថៃ ជាក្រុមឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា វៀតណាម គឺជាក្រុមដែលបណ្តាលឱ្យឥណ្ឌូនេស៊ី ជួបឧបសគ្គច្រើនបំផុត ក្នុងដំណើរដណ្តើមមកគ្រងជើងឯកនេះ។ ជាក់ស្ដែង ពួកគេត្រូវបានតាមស្មើ ក្នុងលទ្ធផល ២-២ នឹងដាក់សម្ពាធយ៉ាងខ្លាំងលើឥណ្ឌូនេស៊ី ប៉ុន្តែដោយសារទម្រង់ដ៏មុតស្រួចរបស់ឥណ្ឌូនេស៊ី ពួកគេបានយកឈ្នះ វៀតណាម ក្នុងលទ្ធផល ៣-២ ក្នុងម៉ោងបន្ថែម។

ជុំវិញការលើឡើងរបស់ លោក Sjafri អ្នកជំនាញបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី លោក Binder Singh បានគូសបញ្ជាក់អំពីវៀតណាម យ៉ាងដូច្នេះថា៖ “នៅស៊ីហ្គេមចុងក្រោយ វៀតណាម គ្មានកីឡាករមកក្រៅស្រុកទេ សូម្បីតែកីឡាករដែលមានឈាមជ័របរទេសដូចជា៖ ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឬកម្ពុជា ក៏ដោយ។ ពួកគេ មិនចាំបាច់មាន “កីឡាករស៊ីឈ្នួល” ប៉ុន្តែពួកគេនៅតែលេងបានយ៉ាងល្អ ជាក្រុមដ៏រឹងមាំមួយ»។

យោងតាមលោក Binder Singh ហេតុផលសំខាន់មួយសម្រាប់ឥណ្ឌូនេស៊ី ក្នុងការយកឈ្នះថៃ និងវៀតណាម គឺការប្រកួតនៅលើទឹកដីកម្ពុជា។ ពួកគេមានអ្នកចិត្តសាស្រ្ត ដោយក្រៅពីភាពតានតឹងដ៏ក្ដៅគគុកនៅលើទីលាន កីឡាករក៏បានទទួលកំលាំងចិត្តពីសំណាក់អ្នកគាំទ្រម្ចាស់ផ្ទះកម្ពុជា ផងដែរ៕

អត្ថបទទាក់ទង