Close

Apple កំពុងជ្រើសរើសបុគ្គលិកជិត ២០០នាក់ ដើម្បីបម្រើការងារលើផ្នែកបច្ចេកវិទ្យា AI

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ បច្ចេកវិទ្យា
Apple កំពុងជ្រើសរើសបុគ្គលិកជិត ២០០នាក់ ដើម្បីបម្រើការងារលើផ្នែកបច្ចេកវិទ្យា AI Apple កំពុងជ្រើសរើសបុគ្គលិកជិត ២០០នាក់ ដើម្បីបម្រើការងារលើផ្នែកបច្ចេកវិទ្យា AI

បរទេស: បច្ចុប្បន្នបច្ចេកវិទ្យា AI កំពុងក្លាយជាប្រធានបទដ៏ក្តៅសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងពិភពលោកទាំងមូល ដោយសារតែព្រួយបារម្ភពីហានិភ័យមួយចំនួនដែលអាចនឹងកើតមានឡើង ក្រោយពេល AI កាន់តែមានវត្តមានច្រើនឡើងៗ។

បើទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Apple ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែជ្រើសរើសបុគ្គលិកប្រមាណជិត ២០០នាក់ ដើម្បីចូលបម្រើការងារនៅក្នុងផ្នែកបច្ចេកវិទ្យា AI។

សារព័ត៌មាន Pocket-lint បានចេញផ្សាយថា ក្រុមហ៊ុន Apple កំពុងជ្រើសរើសមនុស្សឲ្យចូលបម្រើការងារនៅក្នុងមុខតំណែងថ្មីចំនួន ១៧៦នាក់ ក្នុងនោះ មានខ្លះចូលទៅបម្រើការងារនៅក្នុងផ្នែកកម្មវិធី Siri, iOS និង MacOS។

តាមពិតទៅ ការជ្រើសរើសមនុស្សឲ្យចូលបម្រើការងារនៅក្នុងមុខតំណែងថ្មីនេះ ធ្លាក់ត្រូវបាន Apple រំលឹកឲ្យដឹង កាលពីថ្មីៗនេះថា Apple នឹងប្រើប្រាស់បច្ចេកវិទ្យា AI (Chatbot) ដើម្បីធ្វើការទប់ស្កាត់ព័ត៌មានដែលរស៊ើប។

គួរបញ្ជាក់ផងដែរថា Apple នឹងមានព្រឹត្តិការណ៍ធំមួយនៅខែក្រោយ ដោយក្នុងនោះគេរំពឹងថា Apple នឹងបង្ហាញឧបករណ៍ AR/VR ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតអំពីឧបករណ៍នេះមិនត្រូវបានទម្លាក់ឲ្យដឹងននោះទេ៕

អត្ថបទទាក់ទង