Close

សហព័ន្ធកីឡាបាល់ទាត់ថៃ ធ្វើការសុំទោសកម្ពុជា បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយឥណ្ឌូនេស៊ី យប់មិញ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ កីឡា
សហព័ន្ធកីឡាបាល់ទាត់ថៃ ធ្វើការសុំទោសកម្ពុជា បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយឥណ្ឌូនេស៊ី យប់មិញ សហព័ន្ធកីឡាបាល់ទាត់ថៃ ធ្វើការសុំទោសកម្ពុជា បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយឥណ្ឌូនេស៊ី យប់មិញ

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ នៅថ្ងៃពុធនេះ បានធ្វើការសុំទោស និងប្តេជ្ញាស៊ើបអង្កេត បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រផ្នែកបុរស ទល់នឹងឥណ្ឌូនេស៊ី ដែលត្រូវរងការវាយតប់គ្នាចំនួនពីរលើក និងកាតក្រហមចំនួនបួន។

ការប្រកួតយប់មិញនេះ ថៃ បានចាញ់ ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៥-២ បន្ទាប់ពីម៉ោងបន្ថែម ១៥នាទីពីរដង ។ ខណៈការប្រកួតនោះ មានកីឡាករ៣នាក់ ត្រូវបានបណ្ដេញចេញពីទីលាន ហើយម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញក៏មានអ្នកចាំទីថៃ Soponwit Rakyart ផងដែរ បន្ទាប់ពីគាត់បានរត់ពាក់កណ្ដាលទីលាន ដើម្បីចូលរួមក្នុងការប៉ះទង្គិចគ្នាជាលើកទីពីររវាងភាគីទាំងសងខាង។

នៅព្រឹកថ្ងៃពុធនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “FA របស់ប្រទេសថៃ ត្រូវតែសុំទោស ចំពោះការប៉ះទង្គិចគ្នានៅក្នុងការប្រកួតនេះ។ ដោយបន្ថែមថា ពួកគេនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតអ្នកដែលពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់”។

ជុំវិញបញ្ហានេះ លោក Windsor John អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានប្រាប់ AFP ថា៖« វាអាស្រ័យលើសហព័ន្ធកីឡាស៊ីហ្គេម ដើម្បីចាត់វិធានការបន្ថែមទៀតលើរឿងនេះ។ ខ្ញុំជឿជាក់ថា មន្ត្រីនៃការប្រកួតបានធ្វើអស់ពីសមត្ថភាពហើយ ដើម្បីគ្រប់គ្រងស្ថានការណ៍»។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ត្រូវបានចាត់ទុកថា ជាឱកាសសម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការស្ដារឡើងវិញនូវមោទនភាព ចំពោះកីឡាបាល់ទាត់របស់ខ្លួន បន្ទាប់ពីការបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម 20 ឆ្នាំ៕

អត្ថបទទាក់ទង