Close

តោះ ! មកដឹងពីប្រវត្តិកីឡាការិនីតេក្វាន់ដូ ថិប កាសាន់ទ្រី នីកូល ដែលទើបតែដណ្ដើមមេដាយមាសជូនកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ កីឡា
តោះ ! មកដឹងពីប្រវត្តិកីឡាការិនីតេក្វាន់ដូ ថិប កាសាន់ទ្រី នីកូល ដែលទើបតែដណ្ដើមមេដាយមាសជូនកម្ពុជា តោះ ! មកដឹងពីប្រវត្តិកីឡាការិនីតេក្វាន់ដូ ថិប កាសាន់ទ្រី នីកូល ដែលទើបតែដណ្ដើមមេដាយមាសជូនកម្ពុជា

កាលពីថ្ងៃ ១៦ ខែឧសភា ម្សិលមិញនេះ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ថិប កាសាន់ទ្រី នីកូល (Cassandre Nicole Tubbs) ហៅ ខេស៊ី បានសម្រេចក្តីបំណងយ៉ាងសំខាន់នៅក្នុងអាជីពរបស់ខ្លួនបានហើយ បន្ទាប់កីឡាការិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ បានឈ្នះមេដាយមាស ជាលើកដំបូង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣។

មែនទែនទៅ ខេស៊ី បានទទួលការចាប់អារម្មណ៍ពីសំណាក់មហាជន និងអ្នកគាំទ្រកម្ពុជា មុនការប្រកួតមកម្លេះ ដោយសារសម្រស់ដ៏ស្រស់សោភា ស្នាមញញឹម បូករួមទាំងអត្តចរិករបស់នាង។ នាងក៏ជាកីឡាការិនីមួយក្នុងចំណោមកីឡាការិនីកម្ពុជាប៉ុន្មានរូប ដែលរំពឹងមេដាយមាសខ្ពស់នៅស៊ីហ្គេមឆ្នាំនេះ។

ខាងក្រោមនេះគឺជាប្រវត្តិខ្លះៗរបស់កីឡាការិនីតេក្វាន់ដូ ថិប កាសាន់ទ្រី នីកូល :

Casandre Nicole Tubbs កើតនៅកើតនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ១៩៩៩ មានដើមកំណើតនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន នាងមានវ័យ ២៤ ឆ្នាំ និងមានឪពុកជាជនជាតិអាមេរិក ព្រមទាំងម្ដាយជាជនជាតិខ្មែរ។ កុមារី Nicole បានហាត់កីឡាតេក្វាន់ដូ តាំងពីអាយុ ១១ ឆ្នាំមកម្ល៉េះ តាមរយៈឪពុកនាង ជាអ្នកបង្ហាត់ផ្ទាល់។

បងប្រុសរបស់ Nicole គឺឈ្មោះ Daren ក៏បានហាត់ តេក្វាន់ដូ ផងដែរ និងបានបង្ហាញខ្លួនលេងតំណាងកម្ពុជា ចាប់តាំងពីស៊ីហ្គេមឆ្នាំ ២០១១ ក្នុងប្រភេទទម្ងន់ ៧៤ គីឡូក្រាម។ ចំណែក Nicole បានលេងតំណាងកម្ពុជា ក្នុងស៊ីហ្គេមឆ្នាំ ២០១៧ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងបានឈ្នះមេដាយសំរិទ្ធពីការបង្ហាញខ្លួនលើកដំបូងនេះ ផងដែរ។

មុនចូលរួមលេងឱ្យកម្ពុជា Nicole បានឈ្នះពានរង្វាន់ជាច្រើននៅសហរដ្ឋអាមេរិក ដូចជា US Open និង Korean Open youth tournaments ក្នុងឆ្នាំ ២០១៤, ជើងឯករង Spanish Open ឆ្នាំ ២០១៥ និងទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួត Pan American Championship ឆ្នាំ ២០១៥ ផងដែរ។ លើសពីនេះ Nicole ត្រូវបានបោះឈ្នោតជាអត្តពលិកល្អបំផុតប្រចាំរដ្ឋ Texas ថែមទៀតផង។

ការប្រកួតស៊ីហ្គេម តំណាងឲ្យកម្ពុជា របស់ Nicole៖
-នៅលើកដំបូង ឆ្នាំ២០១៧ ក្នុងស៊ីហ្គេម លើកទី២៩ នៅប្រទេស ម៉ាឡេស៊ី ខេស៊ី បានទទួលមេដាយសំរឹទ្ធ
-ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន បានទទួលមេដាយប្រាក់
– ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម (លើកមកប្រកួត ឆ្នាំ២០២២) នាង ក៏ទទួលបានត្រឹមមេដាយសំរឹទ្ធ៕

អត្ថបទទាក់ទង