Close

ទីបំផុត Elon Musk រកមនុស្សមកកាន់តំណែង CEO របស់ Twitter បានហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ទីបំផុត Elon Musk រកមនុស្សមកកាន់តំណែង CEO របស់ Twitter បានហើយ ទីបំផុត Elon Musk រកមនុស្សមកកាន់តំណែង CEO របស់ Twitter បានហើយ

បរទេស: លោក Elon Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា លោកបានរកឃើញអ្នកដែលមានសមត្ថភាពក្នុងការឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) របស់ Twitter ជំនួសរូបលោកបានហើយ។

នៅក្នុងខ្លឹមសារដែលលោកបានបង្ហោះគឺមិនបានបញ្ជាក់អត្តសញ្ញាណរបស់ CEO ថ្មីនេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា នាងនឹងចាប់ផ្ដើមការងារនៅក្នុងរយៈពេលប្រហែល ៦សប្ដាហ៍ទៀត។

អ្នកដែលនឹងមកជំនួសតំណែងនេះ ត្រូវបានកាសែត Wall Street Journal រាយការណ៍មកថាគឺជាលោកស្រី Linda Yaccarino នាយកប្រតិបត្តិរបស់ស្ថាប័នផ្សព្វផ្សាយ NBCUniversal។

ជាមួយគ្នានោះផងដែរ លោក Elon Musk ក៏បានបង្ហើបឲ្យដឹងថា ការងាររបស់លោកនឹងត្រូវផ្ទេរទៅឱ្យប្រធានបច្ចេកទេស (CTO) នៅក្នុងពេលឆាប់ៗនេះផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Elon Musk បានឡើងកាន់តំណែង CEO របស់ Twitter ក្រោយពេលលោកទិញបណ្ដាញសង្គមមួយនេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក កាលពីខែតុលាឆ្នាំ២០២២ ហើយនៅខែធ្នូ ឆ្នាំដដែល លោកបានប្រកាសថា នឹងចចុះចេញពីតំណែង បន្ទាប់ពីរកមនុស្សដែលស័ក្តិសមបាន៕

អត្ថបទទាក់ទង