Close

មេដឹកនាំបេឡារុស ទៅកាន់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
មេដឹកនាំបេឡារុស ទៅកាន់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ មេដឹកនាំបេឡារុស ទៅកាន់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ទីក្រុងមូស្កូ៖ សារព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ខណៈដែលសម្ព័ន្ធមិត្តរបស់រុស្ស៊ីទាំងពីរ កំពុងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ។

ប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធនឹងការិយាល័យរបស់លោក Lukashenko បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញលោក Lukashenko ឱ្យមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ គឺនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

មេដឹកនាំបេឡារុសទៅកាន់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ប្រទេសទាំងពីរ បានផ្តល់ការគាំទ្រដល់រុស្ស៊ីក្នុងសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ហើយត្រូវបានចាត់ទុកថាជាសត្រូវរបស់លោកខាងលិច។

កងទ័ពរុស្ស៊ីបានប្រើប្រាស់ទឹកដីបេឡារុស ដើម្បីបើកការវាយលុកលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលកូរ៉េខាងជើង ត្រូវបានរាយការណ៍ថាបានបញ្ជូនកងទ័ពទៅគាំទ្រកងទ័ពរុស្ស៊ី៕

https://www.arabnews.com/node/2637440/world