អាហារ ៣យ៉ាង ដែលអ្នកគួរទទួលទានដើម្បីឱ្យធ្មេញស្រស់ស្អាត និងរាំងមាំ
សុខភាព៖ ដើម្បីឱ្យសុខភាពធ្មេញរឹងមាំ អ្នកគួរកាត់បន្ថយការទទួលទានអាហារប្រភេទស្ករ និងដុសសម្អាតធ្មេញគ្រប់ពេលក្រោយទទួលទានរួច។ ជាការពិត ស្ករមិនមែនជាមូលហេតុចម្បងដែលធ្វើឱ្យកើតមានបញ្ហាធ្មេញពុកនោះទេ ព្រោះមិនថា ទទួលទានអាហារអ្វីក៏អាចធ្វើឱ្យធ្មេញពុកបានដែរ បើអ្នកមិនដុសសម្អាតធ្មេញ និងទទួលទាននេះទទួលទាននោះជាប់រហូតក៏ធ្វើឱ្យធ្មេញពុកបានដូចគ្នាដែរ គ្រាន់តែស្ករធ្វើឱ្យធ្មេញឆាប់ពុកជាងគេប៉ុណ្ណោះ ព្រោះស្ករអាចតោងជាប់ស្រទាប់ធ្មេញស្អិតជាង និងជាអាហាររបស់អតិសុខុមប្រាណនៅក្នុងមាត់ ដែលជាមូលហេតុរបស់រោគពុកធ្មេញទៀតផង។
ដូច្នេះក្រៅពីទទួលទានស្ករតិចហើយ ការទទួលទានអាហារដែលត្រឹមត្រូវជួយឱ្យសុខភាពធ្មេញល្អបានដូចគ្នាជាពិសេសអាហារដូចតទៅនេះ៖
១/ ផ្លែឈើរសជាតិជូរ បន្ថែមវីតាមីន C
វីតាមីន C «ជួយភ្ជាប់កោសិកាធ្មេញឱ្យរឹងមាំឡើង និងល្អចំពោះសាច់អញ្ចាញធ្មេញរបស់អ្នក។ មានការស្រាវជ្រាវមួយបានរកឃើញថាអ្នកដែលទទួលទានវិតាមីន»តិចជាង ៦០មីល្លីក្រាម ក្នុង១ថ្ងៃ នឹងមានឱកាសកើតរោគអញ្ចាញច្រើនជាងអ្នកដែលទទួលទានវីតាមីន C ចំនួន ១៨០មីល្លីក្រាម ឡើងទៅក្នុង១ថ្ងៃ ដែលយើងអាចចាប់ផ្តើមដោយការទទួលទានទឹកក្រូចច្របាច់១កែវ ឬក្រូចមួយផ្លែក៏បាន។
២/ កាល់ស្យូម ១០០០-១៥០០មីល្លីក្រាមរៀងរាល់ថ្ងៃ
ទាំងអ្នកដែលមានអាការរបស់រោគអញ្ចាញ និងធ្មេញ និងអ្នកដែលមានសុខភាពមាត់ធ្មេញរឹងមាំល្អហើយក៏ដោយ ព្រោះក្រៅពីជួយឱ្យឆ្អឹងរឹងមាំហើយកាល់ស្យូមមួយផ្នែកត្រូវបានបែងចែកទៅសាងភាពរឹងប៉ឹងឱ្យអញ្ចាញ និងធ្មេញរបស់អ្នកផងដែរ សម្រាប់អាហារដែលមានកាល់ស្យូមច្រើននោះមានដូចជា ទឹកដោះគោ ឈីស យ៉ាអួ ត្រីតូចៗ និងបន្លែបៃតងជាដើម។
៣/ ទទួលទានទឹកតែ
មានការសិក្សាស្រាវជ្រាវមួយថ្មីទៀតបានឱ្យដឹងថាការទទួលទានទឹកតែខ្មៅ ឬតែបៃតង ដែលមានសារធាតុ Polyphenolsមានគុណសម្បត្តិជាសារធាតុអ៊ែនទីអុកស៊ីឌែនត៍ ជួយការពារស្នាមប្រឡាក់នៅលើធ្មេញ និងកាត់បន្ថយការពុកធ្មេញបន្ថយអាការរលាកក្លិនមាត់ទៀតផង។
ជ្រើសរើសទទួលទានអាហារដែលស័ក្តិសមដុសធ្មេញ ឬខ្ពុរមាត់ក្រោយពេលទទួលទានអាហាររួចជាប្រចាំ និងចៀសវាងអាហារផ្អែមខ្លាំងតែប៉ុណ្ណឹងលោកអ្នកនឹងមានសុខភាពមាត់ និងធ្មេញរឹងមាំល្អមិនខាន៕