ឈឺឆ្អឹងខ្នងរាល់ថ្ងៃ បើមិនព្យាបាលទេប្រយ័ត្នអាសន្នធំ
សម្រាប់មូលហេតុរបស់អាការឈឺខ្នងនេះ គឺបណ្តាលមកពីភាពខុសប្រក្រតីរបស់គ្រោងសាងរបស់ឆ្អឹងកងខ្នង ភាពមិនតុល្យការរបស់សាច់ដុំ និងសរសៃវាវជុំវិញសន្លាក់ឆ្អឹងកងខ្នង និងភាពខុសប្រក្រតីរបស់ប្រព័ន្ធប្រសាទ រួមទាំងឥរិយាបថ ប្រចាំថ្ងៃដែលខុសលក្ខណៈ។
ផលប៉ះពាល់នៃអាការឈឺឆ្អឹងខ្នងនេះ អាចបណ្តាលឱ្យកើតសន្ទះទម្រឆ្អឹងខុសតុល្យការ ឬសន្ទះទម្រឆ្អឹង ដែលអាចរំខានដល់ការធ្វើចលនា កកាការរំកិលខ្លួនរួមជាមួយនឹងសន្លាក់តផ្សេងៗ មិនអាចធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះទេ។
ចំពោះវិធីសាស្ត្រកែបញ្ហាអាការឈឺខ្នងនេះ គេអាចប្រើថ្នាំពេទ្យតែម្យ៉ាង ឬក៏ប្រើប្រាស់ថ្នាំគួបផ្សំជាមួយវិធីព្យាបាលបែបម៉ាស្សាក៏បាន។ ជាមួយគ្នានេះ ដើម្បីឱ្យលទ្ធផលនៃការព្យាបាលកាន់តែមានភាពល្អប្រសើរជាងនោះ គួររៀបចំសម្រួលតុល្យភាពគ្រោងសាង ព្យាបាលដោយការធ្វើចលនា ការហាត់ប្រាណ ឬប្រើឧបករណ៍ជួយទប់ខ្នង ការចាក់ម្ជុលវិទ្យាសាស្ត្រ និងការធ្វើម៉ាស្សាបន្ធូរសាច់ដុំ ដើម្បីព្យាបាល។
ក្រៅពីនោះ នៅរួមទាំងការផ្លាស់ប្តូរទង្វើ ក្នុងជីវិតប្រចាំថ្ងៃ ដែលប្រឈមនឹងការកើតអាការឈឺខ្នង ដូចជា ការគេង ការអង្គុយ ការឈរ និងការដើរ ជាពិសេសបំផុតការធ្វើការនៅពីមុខអេក្រង់កុំព្យូទ័រ ច្រើនម៉ោងជាប់ៗគ្នាដោយឥរិយាបថនៃការអង្គុយ ដែលមិនត្រូវក្បួន។
ដូច្នេះ វិធីដែលល្អបំផុត គួរផ្លាស់ប្តូរឥរិយាបថ ក្រោកដើរ ដើម្បីឱ្យរាងកាយបានធូរស្រាលពីតុធ្វើការខ្លះក៏ជាផ្នែកមួយ ដែលជួយការពារមិនឱ្យកើតអាការឈឺខ្នងបានដែរ៕