Close

យោងតាមការសិក្សាស្រាវជ្រាវមួយដោយក្រុមអ្នកជំនាញអាមេរិកបានបង្ហាញថា មនុស្សពេញវ័យដែលផឹកទឹកមិនបានគ្រប់គ្រាន់ អាចប្រឈមនឹងការចាស់មុនអាយុ ហើយថែមទាំងអាចឈានទៅរកហានិភ័យខ្ពស់កើតជំងឺ រ៉ាំរ៉ៃ នាំឱ្យ ឆាប់ស្លាប់មុនអាយុទៀតផង។

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ សុខភាព
យោងតាមការសិក្សាស្រាវជ្រាវមួយដោយក្រុមអ្នកជំនាញអាមេរិកបានបង្ហាញថា មនុស្សពេញវ័យដែលផឹកទឹកមិនបានគ្រប់គ្រាន់ អាចប្រឈមនឹងការចាស់មុនអាយុ ហើយថែមទាំងអាចឈានទៅរកហានិភ័យខ្ពស់កើតជំងឺ រ៉ាំរ៉ៃ នាំឱ្យ ឆាប់ស្លាប់មុនអាយុទៀតផង។ យោងតាមការសិក្សាស្រាវជ្រាវមួយដោយក្រុមអ្នកជំនាញអាមេរិកបានបង្ហាញថា មនុស្សពេញវ័យដែលផឹកទឹកមិនបានគ្រប់គ្រាន់ អាចប្រឈមនឹងការចាស់មុនអាយុ ហើយថែមទាំងអាចឈានទៅរកហានិភ័យខ្ពស់កើតជំងឺ រ៉ាំរ៉ៃ នាំឱ្យ ឆាប់ស្លាប់មុនអាយុទៀតផង។

លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលត្រូវបានប្រកាសនៅលើទស្សនាវដ្ដី វេជ្ជសាស្ត្រ Lancet កាលពីដើមឆ្នាំ២០២៣កន្លងទៅនេះបានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានជាតិអាម៉េរិក ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ពួកគេបានវិភាគ លទ្ធផលនៃការពិនិត្យសុខភាពរបស់មនុស្សវ័យកណ្ដាលជាង ១១,០០០ នាក់ នៅសហរដ្ឋ អាម៉េរិក ដែលមាន អាយុ ពី ៤៥ ដល់ ៦៦ឆ្នាំ។

យោងតាមបណ្ឌិត Natalia Dmitrieva មកពី វិទ្យាស្ថាន បេះដូង សួត និង ឈាម នៃវិទ្យាស្ថាន ជាតិ ដែលជាប្រធានក្រុមស្រាវជ្រាវបានឲ្យដឹងថា ការបន្ថែមជាតិទឹកដល់រាងកាយ នឹងជួយបន្ថយ ល្បឿននៃការវិវត្តទៅរកភាពចាស់។

ក្រុមអ្នកជំនាញបានអះអាងថា បរិមាណជាតិទឹកជា មធ្យម ដែលបញ្ចូលទៅក្នុងរាងកាយគឺអាចសម្រួលដល់កំហាប់របស់សូដ្យូមក្នុងឈាម។ កំហាប់សូដ្យូមកាន់តែខ្ពស់មានន័យថា មនុស្សនោះ ផឹកទឹកកាន់តែតិច ខណ:បរិមាណជាមធ្យមនៃសូ ដ្យូមក្នុងរាងកាយរបស់អ្នកស្ម័គ្រចិត្តទទួលទានទឹកសមស្រប គឺពី ១៣៥ ដល់ ១៤៦ millimole/លីត្រ។ មនុស្សដែលមានបរិមាណសូដ្យូមខ្ពស់ជាង កម្រិតមធ្យមនេះ មានសញ្ញានៃភាពចាស់ខ្ពស់ជាង ៥០%។ សញ្ញានៃភាពចាស់ទាំងនេះរួមមាន ខ្លាញ់ អាក្រក់ខ្ពស់ សម្ពាធឈាម និងជាតិស្ករកើនឡើង ចំណែកភ្នែកក៏រូង ហើយ ស្បែកស្ងួត។

មនុស្សវ័យកណ្ដាលដែលមានផ្ទុកសារជាតិសូ ដ្យូម ក្នុងឈាមលើសពី ១៤២mmol/លីត្រ មាន ហានិភ័យស្លាប់ខ្ពស់ជាង ២០% ដែលនេះជាលទ្ធផលនៃការស្រាវជ្រាវបញ្ជាក់ដូច្នេះ។

យោងតាម NY Post សហរដ្ឋ អាម៉េរិកបានណែ នាំឱ្យផឹកទឹកឱ្យបានពី ៨ទៅ ១០កែវ ជា រៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ ការស្រាវជ្រាវកាលពី ឆ្នាំ ២០២០ បានបង្ហាញថា មនុស្សពេញវ័យប្រហែល តែ ២០% ប៉ុណ្ណោះ ដែលផឹកទឹកបានត្រឹមត្រូវ និងគ្រប់គ្រាន់។ នៅពេលមនុស្សកាន់តែចាស់ អារម្មណ៍នៃការស្រេកទឹកក៏កាន់តែថយចុះ ហើយ ពួកគេពិបាកដឹងបានថា ខ្លួនកំពុងខ្វះជាតិទឹក៕

អត្ថបទទាក់ទង