Close

អ្នកខ្សោយតម្រងនោមកម្រិតធ្ងន់ គួរស្វែងយល់ពីរបបអាហារប្រចាំថ្ងៃ និងជៀសវាងនូវប្រភេទអាហារមួយចំនួន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ សុខភាព
អ្នកខ្សោយតម្រងនោមកម្រិតធ្ងន់ គួរស្វែងយល់ពីរបបអាហារប្រចាំថ្ងៃ និងជៀសវាងនូវប្រភេទអាហារមួយចំនួន អ្នកខ្សោយតម្រងនោមកម្រិតធ្ងន់ គួរស្វែងយល់ពីរបបអាហារប្រចាំថ្ងៃ និងជៀសវាងនូវប្រភេទអាហារមួយចំនួន

យោងតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ គឺជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត្រ/១នាទី/១,៧៣ម៉ែតការេ (Glomerular filtration rate < 30ml/mn/1,73m2)។

ក្នុងករណីខាងលើនេះ អ្នកជំងឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ(ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង…..)។

ទី១) អាហារដែលត្រូវប្រុងប្រយ័ត្ន ៖ អំបិលមិនលើសពី ៥ក្រាមក្នុងអាហារសរុបប្រចាំថ្ងៃ , សូមជៀសវាងអាហារដែលប្រៃខ្លាំង ដូចជា ប្រហុក, ផ្អក, ឆៃប៉ូវជាដើម។ ជៀងវាងសារធាតុប៉ូតាស្យូម (Potassium) ព្រោះការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ ដោយអាហារទាំងនោះរួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម ហើយគួរកាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រពភពីសត្វ, សារធាតុផូស្វ័រ (phosphorus)។

ទី២) អាហារដែលគួរបរិភោគ ៖  គួរទទួលទានទឹកសាបស្អាតក្នុងកម្រិតធម្មតា (១,៥ – ៣លីត្រ/ថ្ងៃ) , បាយ ,  បន្លែឆ្អិន , សាច់ត្រី, មាន់, ទា ក្នុងកម្រិតសមល្មម (ឧទាហរណ៍ៈ សម្រាប់អ្នកជំងឺមានទម្ងន់ ៥០គីឡូក្រាម អាចបរិភោគសាច់សរុបមិនលើសពី ១៥០ ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ) ។

សូមចងចាំថា ការប្រើប្រាស់ថ្នាំសម្រាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ប្រឈមផ្សេងៗ ជាយថាហេតុ។ ក្នុងករណីចបាច់ អ្នកជំងឺត្រូវទៅពិភាក្សាលម្អិតបន្ថែមជាមួយអ្នកជំនាញដើម្បីទទួលបានដំណោះស្រាយ និងសុវត្ថិភាព៕

អត្ថបទទាក់ទង