Close

ស្វែងយល់ពីរោគសញ្ញាជំងឺលើសឈាម និងមូលហេតុបង្កឡើង

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ សុខភាព
ស្វែងយល់ពីរោគសញ្ញាជំងឺលើសឈាម និងមូលហេតុបង្កឡើង ស្វែងយល់ពីរោគសញ្ញាជំងឺលើសឈាម និងមូលហេតុបង្កឡើង

យោងតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ចំពោះអ្នកជំងឺលើសឈាមដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាពជាច្រើនរហូតបណ្តាលឲ្យមានហានិភ័យខ្ពស់ដល់អាយុជីវិតដូចជា បង្កជាជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល, ជំងឺគាំងបេះដូង, ជំងឺខ្សោយបេះដូង, ជំងឺខ្សោយតំរងនោម, ជំងឺងងឹតភ្នែក, ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។

HBE Cambodia
ដូច្នេះ ដើម្បីជៀសវាងនូវបញ្ហាខាងលើនេះចូរអនុវត្តនូវ វិធានការមួយចំនួនដើម្បីបង្ការជំងឺលើសឈាមដូចជា ៖

– បញ្ចុះទម្ងន់ និងរក្សាទម្ងន់អោយត្រឹមត្រូវតាមស្តង់ដារ
– ហូបអាហារណាដែលផ្តល់ផលល្អដល់សុខភាពមានដូចជា បន្លែ ផ្លែឈើ បាយអង្ករសំរោប អាហារដែលសំបូរ ជាតិប៉ូតាស្យូម ជាពិសេសផ្លែចេកណាំវ៉ា ផ្កាខាត់ណា ផ្លែប៊័រ និងគ្រាប់ធុញជាតិជាដើម។
– តមការហូបប្រៃ
– បន្ថយការហូបជាតិខ្លាញ់ និងប្រេង
– ឈប់ពិសាបារី និងគ្រឿងស្រវឹង
– បន្ថយបញ្ហាពិបាកចិត្ត គិតច្រើន
– ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់អោយបាន៣០នាទីរៀងរាល់ថ្ងៃ។

ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម! | Calmette Hospital

ដោយឡែកសម្រាប់ការព្យាបាលជំងឺលើសឈាមវិញ
រហូតមកដល់សព្វថ្ងៃនេះ ជំងឺលើសឈាម មិនទាន់អាចព្យាបាលឲ្យជាសះស្បើយ បាន១០០ភាគរយនៅឡើយទេ។ ប៉ុន្តែ ការព្យាបាលដោយថ្នាំ អាចធ្វើអោយសំពាធឈាមធ្លាក់មកស្ថិតនៅក្នុងកំរិតធម្មតាវិញ ជៀសផុតពីផលវិបាក និងហានិភ័យផ្សេងៗដែលបណ្តាលមកពីជំងឺលើសឈាម។ អ្នកជំងឺត្រូវលេបថ្នាំឲ្យបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា ហើយមិនត្រូវឈប់ពាក់កណ្តាលទីនោះទេ ព្រោះការកើនឡើងនៃសម្ពាធឈាម អាចនឹងរើឡើងវិញ។ អ្នកជំងឺត្រូវ ក៏ត្រូវអនុវត្តតាម វិធានការដើម្បី បង្ការជំងឺលើសឈាមផងដែរ។ ក្នុងករណីដែលសំពាធឈាមឡើងខ្ពស់ខ្លាំង ឬមាន រោគសញ្ញាមិនធម្មតា ត្រួវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់ អាយុជីវិត។

ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀងរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។

អត្ថបទទាក់ទង