Close

អ្នកជំនាញបង្ហើបថា iPhone Flip/Fold អាចនឹងបង្ហាញខ្លួននៅឆ្នាំ២០២៥

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា
អ្នកជំនាញបង្ហើបថា iPhone Flip/Fold អាចនឹងបង្ហាញខ្លួននៅឆ្នាំ២០២៥ អ្នកជំនាញបង្ហើបថា iPhone Flip/Fold អាចនឹងបង្ហាញខ្លួននៅឆ្នាំ២០២៥

បរទេស ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ ស្មាតហ្វូនអេក្រង់បត់ប្រភេទ foldable phones បាន និងកំពុងតែវាយលុកទីផ្សារយ៉ាងខ្លាំង ដោយក្នុងនោះ Samsung បាននាំមុខគេ និងបន្ទាប់មកគឺក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន ដោយឡែក Apple ដែលជា​ក្រុមហ៊ុនផលិត iPhone និងល្បីឈ្មោះមួយ បែរជាមិនទាន់​ផលិតស្មាតហ្វូនប្រភេទនេះទៅវិញ។

យោងតាមរបាយការណ៍ចុងក្រោយរបស់អ្នកឯកទេស និងវិភាគដ៏ល្បីល្បាញ គឺលោក Ming-Chi Kuo បានលើកឡើងថា ក្រុមហ៊ុន Apple ទំនងប្រកាសបង្ហាញ iPhone អេក្រង់បត់នៅឆ្នាំ២០២៥ ប៉ុន្តែប្រភពផ្សេងៗទៀតបានអះអាងថា នឹងចេញលក់នៅឆ្នាំនេះ។

សម្រាប់ឈ្មោះរបស់ iPhone អេក្រង់បត់នេះ ត្រូវបានអ្នកវិភាគនៅលើអនឡាញបានដាក់ឈ្មោះឱ្យថា «iPhone Flip/Fold» ។

គួរបញ្ជាក់ផងដែរថា iPhone អេក្រង់បត់របស់ Apple បានលេចឮព័ត៌មានដូចជា មានអេក្រង់ទំហំចន្លោះ ៧.៥ ទៅ ៨អ៊ីង និងអាចប្រើជាមួយ Apple Pencil ហើយតម្លៃមិនសូវជាថ្លៃ ប៉ុន្មាននោះទេ ពោលគឺអាស្រ័យលើទំហំ Storage ប៉ុន្តែអ្វីដែលសំខាន់គឺភ្ជាប់ជាមួយបច្ចេកវិទ្យា 5G៕

 

អត្ថបទទាក់ទង