Close

ទីបំផុត លទ្ធផល​នៃការ​ស៊ើប​អង្កេត​ករណីរបស់​កីឡាករ​ ឈឿន​ ល្វៃ​ បានចេញ​ហើយ​ ក្នុង​នោះ​មានការកែ​ប្រែ​ និងពង្រឹងចំនួន​ ៤ចំណុច

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ កីឡា
ទីបំផុត លទ្ធផល​នៃការ​ស៊ើប​អង្កេត​ករណីរបស់​កីឡាករ​ ឈឿន​ ល្វៃ​ បានចេញ​ហើយ​ ក្នុង​នោះ​មានការកែ​ប្រែ​ និងពង្រឹងចំនួន​ ៤ចំណុច ទីបំផុត លទ្ធផល​នៃការ​ស៊ើប​អង្កេត​ករណីរបស់​កីឡាករ​ ឈឿន​ ល្វៃ​ បានចេញ​ហើយ​ ក្នុង​នោះ​មានការកែ​ប្រែ​ និងពង្រឹងចំនួន​ ៤ចំណុច

(ប្រដាល់)៖ រឿងរ៉ាវដែលកំពុងតែផ្ទុះជុំវិញការរៀបចំការប្រកួត ក៏ដូចជាការកាត់សេចក្ដីក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងកីឡាករ ឈឿន ល្វៃ និងកីឡាករថៃ សាមី បានចាមែក បានធ្វើឲ្យមហាជនភាគច្រើនសំដែងការមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល និងមានការវែកញ៉ែកជាច្រើន ខណៈដែលសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ដើម្បីបញ្ចប់បញ្ហាផងដែរ។

កាលពីម្សិលមិញនេះ សហព័ន្ធកីឡាប្រដាល់កម្ពុជា បានបើកកិច្ចប្រជុំ ជាមួយអ្នកពាក់ព័ន្ធ រួមមាន កីឡាករ ឈឿន ល្វៃ លោកឧកញ៉ា ស្រី ចាន់ថន អាជ្ញាកណ្ដាល និងតំណាងអ្នករៀបចំការប្រកួតរបស់ ទទក ផងដែរ។ កិច្ចប្រជុំបានចំណាយពេលអស់ជាច្រើនម៉ោង ដោយចាប់ផ្ដើមការប្រជុំវេលាម៉ោង ៥ល្ងាច និងបញ្ចប់នៅម៉ោង៩យប់ជាង។

រវាយការណ៍កិច្ចប្រជុំមានដូចខាងក្រោម ៖ គោរពតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសមួយក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីសកម្មភាពនៃការប្រកួតកីឡាប្រដាល់គុនខ្មែរនាថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ជាលទ្ធផលសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិនិត្យ និងពង្រឹងឡើង
វិញនូវ៖

១-បទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព។
២-ប្រកាសឱ្យបានច្បាស់លាស់នូវលក្ខខ័ណ្ឌការប្រកួតចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជនបានជ្រាប។
៣-ធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល , ចៅក្រមដឹកនាំការប្រកួតបន្ថែមទៀត។
៤-គ្រប់គ្រង ថែទាំកីឡាករជម្រើសជាតិឱ្យបានល្អ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមខាងមុខ។

ជាមួយគ្នានេះ ឧកញ៉ា ស្រី ចាន់ថន បានលើកឡើងតាមរយៈការបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖« សូមគោរពជម្រាបសួរបងប្អូនជាទីគោរព ក្រោយកិច្ចប្រជុំរយៈពេលជាងបួនម៉ោងជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបុគ្គលពាក់ព័ន្ធ នេះគឺជាលទ្ធដែលទទួលបាន។ បងប្អូនខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានធ្វើនឹងអាចចាប់ផ្តើមកែប្រែមុខមាត់ខ្លះៗទាក់ទងជាមួយកីឡាគុនខ្មែររបស់យើង។ នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អបងប្អូន បើមិនមានបញ្ហា ក៏មិនមានដំណោះស្រាយដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា គុនខ្មែរនឹងផ្លាស់ប្តូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ»។

លោកឧកញ៉ាបានបន្តថា ៖ « វត្តមានរបស់បងប្អូនបានកំពុងតែរុញគុនខ្មែរឲ្យរីកចម្រើនយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ។ បងប្អូនគុនខ្មែរគឺជាដួងព្រលឹងរបស់យើងទាំងអស់គ្នា។ ក្នុងនាមយើងជាកូនចៅជំនាន់ក្រោយ យើងមានភារកិច្ចក្នុងការ ថែរក្សា ការពារ អភិរក្ស និងលើកស្ទួយគុនខ្មែរឲ្យដល់កម្រិតពិភពលោក។ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយខ្ញុំនឹងខិតខំតស៊ូបន្តទៀតដើម្បីឲ្យពិភពលោកស្គាល់គុនខ្មែររបស់យើង ហើយវត្តមានរបស់បងប្អូនទាំងអស់គ្នាបានធ្វើឲ្យខ្ញុំមានកម្លាំងចិត្តយ៉ាងខ្លាំងខ្លា ពោលគឺមិនមានពេលណាដែលខ្ញុំធ្វើការងារគុនខ្មែរហើយអស់កម្លាំងឡើយ បងប្អូនគឺជាកម្លាំងចិត្តរបស់ខ្ញុំ ខណៈពេលដែលគុនខ្មែរគឺជាមរតកដូនតាដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»៕

អត្ថបទទាក់ទង