Close

តោះ ! មកស្គាល់កីឡាករ​ទាំង​៥រូប​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​រដូវ​កាល​នេះ​

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ កីឡា
តោះ ! មកស្គាល់កីឡាករ​ទាំង​៥រូប​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​រដូវ​កាល​នេះ​ តោះ ! មកស្គាល់កីឡាករ​ទាំង​៥រូប​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​រដូវ​កាល​នេះ​

ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ ឬ​ Premier League​ ជាលីគ​លំដាប់​ទី​មួយ​របស់​ពិភពលោក​ និងជាលីគ​ដែល​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ ដោយកីឡាករ​លំដាប់​ពិភពលោក​សុទ្ធតែ​ប្រមូល​ផ្ដុំ​នៅ​ទីនោះ​​។

យ៉ាងណាក៏ដោយ​ ម្ចាស់​ស្បែក​ជើង​មាស​ Premier League ក្នុង​រដូវ​កាលនេះ​សឹងតែរកឃេីញទៅ​ហើយ​ ពោល​គឺ​តារាឆ្នើមរបស់ក្រុមមេឃខៀវ​ Manchester City កីឡាករ​ Earling Halland ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រេីនជាងគេក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស​ ក្នុង​រដូវកាល​នេះ​។

ថ្ងៃនេះ​ ENN នឹង​បង្ហាញ​កីឡាករ​ទាំង​៥រូប​ ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​រដូវ​កាល​នេះ​៖

១- Erling Haaland | Manchester City | ៣២ គ្រាប់

ការផ្លាស់ប្តូរទៅកាន់ប្រទេសអង់គ្លេស​សម្រាប់ Erling Haaland ត្រូវ​បាន​គេ​និយាយ​ថា​ អាចនឹង​មានបញ្ហា​ និងត្រូវការពេលវេលា។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ គិត​មក​ទល់​ពេល​នេះ​ កីឡាករសញ្ជាតិន័រវេស​ ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​ ៣២​គ្រាប់​ នៅលីគ​កំពូល​អង់គ្លេស​​។

២- Harry Kane | Tottenham | ២៣ គ្រាប់

ម្ចាស់​​ស្បែក​ជើង​មាស​ចំនួន​បីរដូវកាល​ ​ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្រុម Tottenham​ ជា​កីឡាករ​ពូកែ​ស៊ុត​បំប៉ោង​​សំណាញ់​ទី។ ប្រធានក្រុមអង់គ្លេសរូបនេះ​ ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​២៣គ្រាប់​ហេីយ​ ក្នុង​រដូវ។

៣-​ Ivan Toney | Brentford | ១៨ គ្រាប់

Ivan Toney បានស៊ុតបញ្ចូលទីបាន ៣៣គ្រាប់​ នៅពេលជួយ Brentford ឱ្យឡើងទៅកាន់ក្របខ័ណ្ឌ Premier League។​ គិត​ត្រឹម​ ៣១​ សប្ដាហ៍​លើ​ទីលាន​ Ivan Toney បានស៊ុត​បញ្ចូល​ទី​ចំនួន​ ១៨គ្រាប់​។

៤- Marcus Rashford | Manchester United | ១៥ គ្រាប់

កីឡាករ​វ័យ​ក្មេង​ Marcus Rashford បានស៊ូទ្រាំនឹងរដូវកាលដ៏ខកចិត្តមួយ​ កាលពីឆ្នាំ​ ២០២២​ ដោយស៊ុតបញ្ចូលទីបានតែ ៥គ្រាប់ប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់ ។ យ៉ាងណា​ក្នុង​រដូវកាល​នេះ​ រូបគេហាក់កំពុងស្វែងរកការចាប់អារម្មណ៍ឡើងវិញ​ ដោយ​ស៊ុត​បញ្ចូល​ទី​សរុប​ចំនួន​ ១៥គ្រាប់​ហើយនៅ​ premier league ​។

៥- Mohamed Salah | Liverpool | ១៥ គ្រាប់

កំពូលតារាឆ្នេីម​ Liverpool កីឡាករ Mohamed Salah កំពុង​ការពារ​ដំណែង​ម្ចាស់​ស្បែកជើងមាស​ កាលពីរដូវកាលមុន ដែលឈ្នះ​រួម​គ្នា​ជា​មួយ​តារា​ឆ្នើម​អាស៊ី​ កីឡាករ​ Son Heung-Min។ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប ស៊ុត​បញ្ចូល​ទី​ចំនួន​១៥គ្រាប់​ហេីយ​ ក្នុង​រដូវកាល​នេះ៕

អត្ថបទទាក់ទង