Close

ងាយៗ​ ប៉ុន្តែ​អាចមានប្រសិទ្ធភាពក្នុងការថែរក្សាពណ៌សក់ឲ្យនៅតែស្អាតជាប់បានយូរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ សុខភាព
ងាយៗ​ ប៉ុន្តែ​អាចមានប្រសិទ្ធភាពក្នុងការថែរក្សាពណ៌សក់ឲ្យនៅតែស្អាតជាប់បានយូរ ងាយៗ​ ប៉ុន្តែ​អាចមានប្រសិទ្ធភាពក្នុងការថែរក្សាពណ៌សក់ឲ្យនៅតែស្អាតជាប់បានយូរ

ជា​ការពិត​ណាស់​ ពណ៌សក់គឺមានភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួន ដូច្នេះ​បើ​អ្នក​មិន​ចង់ឱ្យ​ពណ៌​សក់​ដ៏​ស្រស់ស្អាត គួរឱ្យ​គយគន់​របស់​អ្នកប្រែទៅជាស្លេកស្លាំង​យ៉ាង​ឆាប់រហ័ស​នោះ សូម​សាកល្បង​ប្រើ​វិធី​ដូចខាងក្រោម​នេះ៖

-ជ្រើសរើស​ប្រើ​ផលិតផល​ឱ្យ​ត្រឹមត្រូវ :

គួរប្រើ​សាប៊ូកក់សក់ និង​ឃ្រី​ម Conditioner រូបមន្ត​ការពារ​ពណ៌​សក់​ជាពិសេស និង​ព្យាយាម​ចៀស​វៀងពី​ផលិតផល​តុបតែង​សក់​ណាដែលមាន​ចំណែក​ផ្សំ​របស់​អាល់កុល (ដូចជា ផលិតផល​ជែ​លជាដើម) ព្រោះ​វា​នឹងធ្វើ​ឱ្យ​សរសៃសក់​របស់​អ្នក​ស្ងួត នាំឱ្យ​ពណ៌​កាន់តែ​ឆាប់​ស្លេក​ឡើង។

-កុំ​អប់​សក់​ច្រើនពេក :
សារធាតុ​គីមី​នៅក្នុង​ផលិតផល​ប្តូរ​ពណ៌​សក់នឹង​ធ្វើឱ្យ​សរសៃសក់​ស្ងួត ហើយ​ស្រួយ ដូច្នេះ​គួរប្រើ​ឃ្រី​ម Conditioner ប្រភេទ​ដែល​អាច​ជ្រាបចូល​ជ្រៅ​ទៅក្នុង​សរសៃសក់បន្ទាប់ពី​កក់​រួច​ក្នុងអំឡុង​សប្តាហ៍​ដំបូង ដោយ​លាប​តាំងពី​គល់ រហូតមកដល់​ចុង​សក់ ហើយ​ពាក់មួក​ងូតទឹក​គ្រប​ទុកចោល​ប្រមាណ ១០នាទី។

-ចៀស​ពី​ទឹក : ទឹក គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើឱ្យ​ពណ៌​សក់​ឡើង​ស្លេក​បាន​យ៉ាង​ងាយ ដូច្នេះ​ចូរ​កុំ​កក់សក់​ញឹកញាប់​លើសពី​ភាពចាំបាច់​ពេក និង​កុំ​ប្រើ​ទឹក​ក្តៅ​កក់សក់​ឱ្យសោះ។

-ការពារ​សរសៃសក់ : បើ​អ្នក​ចូលចិត្ត​ហែល​ទឹក សារធាតុ​រ៉ែដែល​នៅ​សេសសល់​ក្នុង​អាង​ហែល​ទឹក(មិនមែន​មានតែ chlorin ទេ) គឺជា​បច្ច័យ​អាក្រក់​មួយ ដែល​ធ្វើឱ្យ​សរសៃសក់​ក្លាយទៅជា​ពណ៌​បៃតង​លាយ​លឿង… តែ​សូមកុំ​បារម្ភ​អី បញ្ហា​នេះ អាច​ការពារ​បាន​ដោយ​ការ​លាប Baby oil ២ ទៅ​ ៣ ដំណក់ នៅលើ​សរសៃសក់ ខណ:ពេល​ស្ងួត ហើយ​ប្រញាប់​លាង​ចេញ​វិញ​ភ្លាមក្រោយពេល​ងូតទឹក​រួច៕

អត្ថបទទាក់ទង