Close

Alibaba គ្រោងបំបែកខ្លួនជាក្រុមហ៊ុនថ្មីចំនួន ៦

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
Alibaba គ្រោងបំបែកខ្លួនជាក្រុមហ៊ុនថ្មីចំនួន ៦ Alibaba គ្រោងបំបែកខ្លួនជាក្រុមហ៊ុនថ្មីចំនួន ៦

ក្រុមហ៊ុន Alibaba Group ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងបំបែកខ្លួនចេញជា ៦អង្គភាពធំៗ ហើយក៏ត្រៀមខ្លួនក្នុងការចុះបញ្ជីផ្សារហ៊ុននៅក្នុងប្រទេសចិនផងដែរបន្ទាប់ពីរដ្ឋាភិបាលបានបន្ថយការរឹតបន្តឹងលើក្រុមហ៊ុនឯកជន។

អង្គភាពធំៗទាំង ៦ នោះរួមមាន Cloud Intelligence Group (ដំណោះស្រាយផ្នែកសាវាកម្មរក្សាទុកទិន្នន័យលើពពក), Taobao Tmall Commerce Group (សេវាកម្មលក់ទំនិញក្នុងស្រុក), Local Services Group (សេវាដឹកជញ្ជូន), Cainiao Smart Logistics Group (សេវាកម្មភ័ស្តុភារ), Global Digital Commerce Group (ផ្សារលក់ទំនិញអនឡាញ (AliExpress) និង Digital Media and Entertainment Group (សេវាកម្មកម្សាន្ត)។

ការប្រកាសរៀបចំរចនាសម្ព័ន្ធថ្មីនេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីវត្តមានរបស់លោក Jack Ma ត្រឡប់ចូលស្រុកចិនវិញ។

ក្រុមហ៊ុន Alibaba Group បានរងសម្ពាធខ្លាំងពីសំណាក់រដ្ឋាភិបាលចិន ក្រោយពេលលោក Jack Ma បានរិះគន់ច្បាប់ក្នុងប្រទេសចិន ហើយរូបលោកក៏បានបាត់ខ្លួនអស់រយៈពេលប្រមាណ ២ឆ្នាំផងដែរ។

ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធថ្មីនេះផងដែរ លោក Daniel Zhang នឹងបន្តកាន់តំណែងជានាយកប្រតិបត្តិ (CEO) ហើយចំពោះអង្គភាពថ្មីទាំង ៦ នឹងមានក្រុមហ៊ុនព្រឹក្សាភិបាល និង CEO រៀងៗខ្លួន៕

អត្ថបទទាក់ទង