Close

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ ច្បាប់សំណង់បានធ្វើឲ្យវិស័យសំណង់មានសណ្តាប់ធ្នាប់ និងសុវត្ថិភាព

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ សង្គម
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ ច្បាប់សំណង់បានធ្វើឲ្យវិស័យសំណង់មានសណ្តាប់ធ្នាប់ និងសុវត្ថិភាព លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ ច្បាប់សំណង់បានធ្វើឲ្យវិស័យសំណង់មានសណ្តាប់ធ្នាប់ និងសុវត្ថិភាព

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យលើច្បាប់សំណង់រួចហើយ និងបានធ្វើឲ្យវិស័យនេះមានសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពយូរអង្វែង។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា មុនពេលមានច្បាប់សំណង់នេះគឺម្ចាស់សំណង់ និងអ្នកវិនិយោគសាងសង់តាមតែចិត្ត ប៉ុន្តែក្រោយពេលមានច្បាប់សំណង់គឺបានធ្វើឲ្យពួកគេចាប់អារម្មណ៍មកសុំច្បាប់អនុញ្ញាត ហើយស្ថាបត្យករ វិស្វករបានចាប់អារម្មណ៍មកចុះឈ្មោះ និងទទួលយកការបណ្តុះបណ្តាលដែលនេះបង្ហាញឲ្យឃើញពីការរីកចំរើនមួយផ្នែក។

លោកបន្ថែមថា ដោយឡែកបញ្ហាចុះបញ្ជីដីធ្លីនៅពេលដែលទទួលបានការគាំទ្រពីក្រសួងគឺមានភាពជាក់លាក់ និងមានជំនឿជឿជាក់ ដោយបច្ចុប្បន្នបានដំណើរការចុះបញ្ជីដីធ្លីបាន៩៧,២% លើ៧លានក្បាលដីនៅទូទាំងប្រទេសដែលអាចផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋបានយូរអង្វែង និងផ្តល់ទំនុកទុកចិត្តដល់អ្នកវិនិយោគដែលនេះចាត់ទុកថាជាការធានាបាននូវនិរន្តរភាពពិតប្រាកដក្នុងការអភិវឌ្ឍ៕

អត្ថបទទាក់ទង