Close

វីតាមីន​ B មានប្រយោជន៍យ៉ាងលើសលប់ដែលអ្នកមិនគួរមើលរំលង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ សុខភាព
វីតាមីន​ B មានប្រយោជន៍យ៉ាងលើសលប់ដែលអ្នកមិនគួរមើលរំលង វីតាមីន​ B មានប្រយោជន៍យ៉ាងលើសលប់ដែលអ្នកមិនគួរមើលរំលង

ប្រហែលជា​អ្នកធ្លាប់បានដឹងខ្លះៗហើយ​មែន​ទេ​ថា  វីតាមីន B មាន​ទាំងអស់​ច្រើនយ៉ាង​ណាស់ ហើយ​សួរថា តើ វីតាមីន B មួយណា​មាន​ប្រយោជន៍​បែបណា និង​ច្រើន​មាននៅ​ក្នុង​អាហារ​ប្រភេទ​ណាខ្លះ​ទៅ? តទៅ​នេះ​ យើង​នាំគ្នា​តាមដាន​ដូចតទៅ​ ៖

វីតាមីន B រួម :  ជួយ​បង្កើន​សារធាតុ​ឆ្លើយឆ្លង​ប្រព័ន្ធ​ខួរក្បាល ល្អ​សម្រាប់​អ្នក​ដែល​ត្រូវការ​បំប៉ន​ខួរក្បាលប្រព័ន្ធ​ការចងចាំ ឬ​សម្រាប់​អ្នក​ដែល​ស្ថិតក្នុង​សភាវ​តានតឹង និង​ធុញថប់។

វីតាមីន B 1 :  ជួយ​បង្កើន​ការដុត​បំផ្លាញ ខា​បូ​ហាយ​ដ្រេ​តយកទៅ​ប្រើប្រាស់​ជា​ថាមពល បង្កើន​ប្រព័ន្ធ​ការធ្វើការងារ​របស់​ប្រព័ន្ធ​ប្រសាទ បេះដូង ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ការពារ​រោគ​ស្ពឹក​ស្រពន់ មាន​ច្រើន​នៅក្នុង​បន្លែ,​ គ្រាប់​ធញ្ញជាតិ, អង្ក​របុក​ដៃ និង​សណ្តែកផ្សេង។

វីតាមីន B 2 : ពាក់ព័ន្ធ​នឹង​ការដកដង្ហើម​របស់​កោសិកា ជួយដល់ស្បែក និង​សាច់​ស្រទាប់ផ្សេងៗ បើ​ខ្វះ​វិ​តា​មីន B 2 នឹងធ្វើ​ឱ្យ​កើត​ជំងឺ​ដំបៅ​រីក​នៅគែមៗមាត់។ វិ​តា​មីន B 2 ឃើញ​មាន​ច្រើន​នៅក្នុង​បន្លែ​ស្លឹក​បៃតង យ៉ា​អួ ទឹកដោះ និង​ស៊ុត។ល។

វីតាមីន B 3 : កាត់បន្ថយ​ភាព​ប្រឈម​នឹង​ការកើត​ជំងឺ​បេះដូង កូ​លេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់ បន្ថយ​ការកើត​មុន​ក្រហម។ វីតាមីន B 3 គេ​ឃើញ​មាន​ច្រើន​នៅក្នុង សាច់សត្វ ស៊ុតមាន់ ចុងអង្ករ។ល។

វីតាមីន B 5  : កាត់បន្ថយ​អាកា​រគេង​មិន​លក់ បន្ធូរ​អាការ​រលា​កស​ន្លា​ក់។ វិ​តា​មីន B 5 ឃើញ​មាន​ច្រើន​នៅក្នុងគ្រាប់ល្ង ផ្លែ​ប៊័រ និង​ដំណាប់​ផ្លែ​អ៊ែ​ព្រីខ​ត់។

វីតាមីន B 6  :  ជួយ​បង្កើន​ភាពស៊ាំ​នឹង​ជំងឺ និង​កោសិកា​គ្រាប់​ឈាមក្រហម រួមទាំង​ជួយសម្រួលដល់​ប្រព័ន្ធ​ប្រសាទ ថែរ​រក្សា​សភាព​ស្បែក​ឱ្យនៅ​ស្អាត​ប្រក្រតី ហើយបើ​ខ្វះ​វីតាមីន B 6 នឹងមាន​អាការ​អស់កម្លាំង​ល្វើយ ស្ពឹក​ស្រពន់​ចុងដៃ ចុងជើង។  វីតាមីន B 6 ឃើញ​មាន​ច្រើន​នៅក្នុង​សាច់​ត្រី សាច់សត្វ។ល។

វីតាមីន B 12  :  ជួយ​បង្កើន​គ្រាប់​ឈាម  ជួយដល់ដំណើរការរបស់​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល ជួយ​ក្នុងការ​បឺត​ជ្រាប​របស់​សារធាតុ​អាហារ ហើយគេ​ឃើញ​មាន​ច្រើន​នៅក្នុង ប៊័រ និង​សាច់សត្វ។

លោកអ្នកឃើញ​គុណប្រយោជន៍ច្បាស់ៗ របស់​វីតាមីន B នីមួយៗរួចរាល់​ហើយ ដូច្នេះ​ ចូរ​កុំ​មើលរំលង​អាហារល្អៗ ដែលបាន​ណែនាំ​ខាងលើ​នោះ​ឱ្យសោះ​ណា៎​ សូមថែទាំសុខភាពរបស់អ្នកឲ្យបានល្អ៕

អត្ថបទទាក់ទង