Close

iPhone 15 Pro Max ទំនងជាមានគែមខ្មៅតូច និងស្ដើងជាងម៉ូដែលមុនៗទាំងអស់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
iPhone 15 Pro Max ទំនងជាមានគែមខ្មៅតូច និងស្ដើងជាងម៉ូដែលមុនៗទាំងអស់ iPhone 15 Pro Max ទំនងជាមានគែមខ្មៅតូច និងស្ដើងជាងម៉ូដែលមុនៗទាំងអស់

ជាទូទៅ ក្រុមហ៊ុន Apple តែងតែប្រកាសបង្ហាញវត្តមាន iPhone ជំនាន់ថ្មីនៅក្នុងអំឡុងខែកញ្ញា និងចេញលក់នៅចុងខែនោះតែម្ដង។ គិតមកដល់ពេលនេះ នៅសល់តែប្រមាណជា ៦ខែទៀតប៉ុណ្ណោះគឺដល់ថ្ងៃ iPhone ថ្មីបង្ហាញខ្លួនហើយ។

ស្របពេលដែលអតិថិជនជាច្រើនកំពុងរងចាំនោះ ស្រាប់តែមានព័ត៌មានចចាមអារ៉ាមថ្មីមួយបានលេចឮមកថា iPhone 15 គឺត្រូវបានរចនាឡើងដោយមានលក្ខណៈស្ដង់ដារជាងមុន និងរូបរាងថ្មីបំផុត។

ប្រភពពី industry insider Ice Universe បានបញ្ជាក់ឲ្យដឹងថា iPhone 15 Pro Max ត្រូវបាន Apple រចនាឡើងដោយមានគែមខ្មៅស្ដើង និងតូចជាងម៉ូដែលមុនៗ ជាពិសេសគឺរចនាឡើងបែបស្ដង់ដារ និងទាន់សម័យ។

ប្រភពខាងលើមិនបានបញ្ជាក់អ្វីបន្ថែមឡើង ប៉ុន្តែប្រភពព័ត៌មានផ្សេងៗទៀត បានចេញផ្សាយថា iPhone 15 នឹងមកជាមួយនូវរន្ធសាកថ្មជាប្រភេទ USB-C ដោយគោរពទៅតាមស្ដង់ដាររបស់សហភាពអ៊ឺរ៉ុប ដែលបានបង្កើតច្បាប់ និងធ្វើកំណែទម្រង់រន្ធសាកថ្មក្នុងប្រភេទស្ដង់ដារតែមួយ៕

អត្ថបទទាក់ទង