Xiaomi យកឈ្នះ Samsung ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា
បរទេស : Samsung ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅក្នុងលោក ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន បានចាប់ផ្តើមទន្រ្ទានយកទីផ្សារស្មាតហ្វូនពី Samsung បន្តិចម្តងៗ រហូតក្លាយជាអ្នកនាំមុខថែមទៀតផង។
Xiaomi ជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន ដែលកំពុងជោគជ័យនៅលើទីផ្សារប្រទេសឥណ្ឌា ដោយបានយកឈ្នះ Samsung រហូតដល់ ៤ឆ្នាំជាប់គ្នា។
យោងតាមរបាយការណ៍ស្រាវជ្រាវបានបង្ហាញឲ្យដឹងថា គិតត្រឹមពេលនេះ Xiaomi កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា។ តួលេខនៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះនៅក្នុងប្រទេសឥណ្ឌាគឺបាននាំមុខ Samsung ជាបន្តបន្ទាប់។
ក្រុមហ៊ុន Xiaomi ធ្លាក់បានប្រកាសថា ខ្លួននៅវាយលុកទីផ្សារស្មាតហ្វូន ដោយដណ្តើមយកជើងឯកលេខពីរឲ្យបាន ក្នុងនាមជាក្រុមហ៊ុនលក់ទូរស័ព្ទបានច្រើនជាងគេលំដាប់កំពូល៕