Close

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រាប់ឱ្យអ្នកសារព័ត៌មានមួយរូបកែតម្រូវជាបន្ទាន់ ចំពោះការផ្សាយខុសករណីឃាតកម្មក្មេងស្រីក្នុងខណ្ឌព្រែកព្នៅ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រាប់ឱ្យអ្នកសារព័ត៌មានមួយរូបកែតម្រូវជាបន្ទាន់ ចំពោះការផ្សាយខុសករណីឃាតកម្មក្មេងស្រីក្នុងខណ្ឌព្រែកព្នៅ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រាប់ឱ្យអ្នកសារព័ត៌មានមួយរូបកែតម្រូវជាបន្ទាន់ ចំពោះការផ្សាយខុសករណីឃាតកម្មក្មេងស្រីក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យអ្នកសារព័ត៌មានមួយរូប កែតម្រូវជាបន្ទាន់ ចំពោះការផ្សព្វផ្សាយករណីឃាតកម្ម លើក្មេងស្រីក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ ថា ជាករណីរំលោភបូក មានចំនួន ៨នាក់នោះ ជារឿងមិនពិតនោះទេ ហើយបានធ្វើឱ្យប៉ះពាល់អារម្មណ៌និងកិត្តិយសដល់គ្រួសារនៃសពជាខ្លាំងជាពិសេសមហាជនមានការយល់ច្រឡំ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី ២២ ខែឧសភានេះថា «ខ្ញុំបាទសូមជូនព័ត៌មាន ដល់មហាជនមេត្តាជ្រាបថា ករណីឃាដ្ឋកម្ម ក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១/០៥/២៥ លើក្មេងស្រី ដែលខាងសមត្ថកិច្ច ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមៗចំនួន ៣នាក់ (តែមានប្អូនប្រុសម្នាក់នេះដែលផ្សព្វផ្សាយថាជាករណីរំលោភបូក ដែលបានផ្សព្វផ្សាយថា មានចំនួន ៨នាក់នោះ ជារឿងមិនពិតនោះទេ) ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ និងកិត្តិយស ដល់គ្រួសារនៃសពជាខ្លាំងជាពិសេសមហាជនមានការយល់ច្រឡំ» ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រាប់ឱ្យអ្នកសារព័ត៌មានមួយរូបកែតម្រូវជាបន្ទាន់ ចំពោះការផ្សាយខុសករណីឃាតកម្មក្មេងស្រីក្នុងខណ្ឌព្រែកព្នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា « ខ្ញុំបានដឹកនាំបញ្ជារផ្ទាល់លើករណីនេះហើយក្នុងការពិនិត្យ ធ្វើកោសល្យពិច្ច័យលើសាកសព មានព្រះរាជអាជ្ញា លោកគ្រូពេទ្យ តុលាការ មន្ត្រីនគរបាលជំនាញ និង អង្កការ CPU ផងដែរ ។ ដូច្នេះសូមប្អូនអ្នកផ្សាយព័ត៌មានមិនពិតខាងលើនេះសូម រក្សាក្រមសីលធ៏មវិជ្ជាជីវៈផង (សូមបកស្រាយឡើងវិញជាបន្ទាន់)»។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសំណូពរដល់ក្មួយៗស្រីៗ ឬអាណាព្យាបាលទាំងឡាយ អប់រំកូនៗកុំជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូចដែលមិនគួទុកចិត្តឬហៅចេញទៅកន្លែងស្ងាត់ៗវាអាចមានហានិភ័យដល់ក្មួយៗដូចរឿងខាងលើ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថ្លែងថា «ខ្ញុំសូមអរគុណច្រើនដែលមហាជនមានជំនឿទុកចិត្តលើសមត្ថកិច្ចយើងខ្ញុំបាទ»។

សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿង ករណីអំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ)​ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១​ និង២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥៕

ព័ត៌មាន

អត្ថបទទាក់ទង