Close

Messi ថៃ និង Messi វៀតណាម មិនទាន់បានបង្ហាញខ្លួនឡើយនៅ J-League ក្នុងរដូវកាលនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ កីឡា
Messi ថៃ និង Messi វៀតណាម មិនទាន់បានបង្ហាញខ្លួនឡើយនៅ J-League ក្នុងរដូវកាលនេះ Messi ថៃ និង Messi វៀតណាម មិនទាន់បានបង្ហាញខ្លួនឡើយនៅ J-League ក្នុងរដូវកាលនេះ

ក្នុងមួយប៉ព្រិចភ្នែក J.League 1 ដែលជាលីគកំពូលជប៉ុន បានចាប់ផ្តើមរដូវកាលថ្មី ឆ្នាំ២០២៣ ដោយលេងបាន ចំនួន៤ ប្រកួតហើយ ខណៈជើងខ្លាំងពីររូបមកពីតំបន់អាស៊ាន គឺ Messi ថៃ និង Messi វៀតណាម នៅមិនទាន់បានបង្ហាញខ្លួននៅឡើយទេ។

ប៉ុន្តែអ្វីដែលអ្នកគាំទ្របាល់ទាត់ថៃ ផ្តោតខ្លាំងបំផុតប្រហែលជារឿងរបស់តារាថៃ គឺកីឡាករ Chanathip Songkrasin ដែលគេហៅថា Messi ថៃដែលកំពុងប្រកបអាជីពជាមួយក្លិប Kawasaki Frontale ដែលគ្មានឱកាសបង្ហាញខ្លួន និងគ្មានសូម្បីឈ្មោះកីឡាករបម្រុងលើកទី៤ជាប់គ្នា។

មែនទែនទៅ ទោះបីជាលេងល្អក៏ដោយ ក៏គ្រូបង្វឹក Kawasaki Frontale លោក Toru Oniki មិនដាក់ Chanathip ឲ្យលេងក្នុង J League ដែរពីការប្រកួត ៤ លើកកន្លងមកនេះ ដោយលោកបានដាក់ខ្សែបម្រើ Ryota Oshima វ័យ ៣០ឆ្នាំ ជំនួសវិញ។ ជាការពិតណាស់ “Oshima” លេងក្នុងទីតាំងដូចគ្នា នឹង Chanathip ដូច្នេះវាពិតជាពិបាកសម្រាប់ជើងខ្លាំងថៃ ប្រជែងដំណែងជាមួយ។

ចំណែក Messi ម្នាក់ទៀតមកពីតំបន់អាស៊ាន ដែលគេស្គាល់ថា ជា Messi វៀតណាម នោះគឺកីឡាករ ង្វៀង គង់ហ្វឿង(Nguyen Kong Phuong) ដែលជាខ្សែបម្រើប្រយុទ្ធស្លាកក្រុម Yokohama FC ។

កីឡាករជម្រើសជាតិវៀតណាម វ័យ ២៨ឆ្នាំរូបនេះ មិនទាន់បានលេងសូម្បីតែមួយប្រកួត ទាំងក្នុងការប្រកួតលីគ និងពានរង្វាន់ខាប់ ហើយបានបង្ហាញខ្លួនត្រឹមតែមួយប្រកួតប៉ុណ្ណោះ ក្នុងការចាញ់ក្រុម Sanfrecce Hiro ១-៣ ការប្រកួតពានរង្វាន់ “Luwan Cup 2023” វគ្គចែកពូល។

នៅកីឡដ្ឋាន NHK Spring Mitsuzawa ម្ចាស់អាវលេខ ២៨ បាននិយាយថា គាត់ចង់បង្ហាញខ្លួន ២៥ ប្រកួតឱ្យ Yokohama FC ក្នុងឆ្នាំ ២០២៣នេះ ហើយសង្ឃឹមថា នឹងស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និង ៦ assists គ្រាប់យ៉ាងតិច។ ប៉ុន្តែក្រោយប្រកួតបាន៥លើក គិតគ្រប់កម្មវិធីទាំងអស់ គេនៅតែគ្មានសញ្ញាចូលទីលានឲ្យ Yokohama FC នោះទេ៕

អត្ថបទទាក់ទង