Close

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសជាមិទ្ធផលដ៏អស្ចារ្យសម្រេចការសាងសង់ ៩៥%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសជាមិទ្ធផលដ៏អស្ចារ្យសម្រេចការសាងសង់ ៩៥% អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសជាមិទ្ធផលដ៏អស្ចារ្យសម្រេចការសាងសង់ ៩៥%

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាសមិទ្ធផលដ៏អស្ចារ្យ ស្ថិតនៅក្នុងខេត្តកណ្តាល បច្ចុប្បន្ន សម្រេចការសាងសង់ប្រមាណ ៩៥% នឹងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ។ នេះ បើតាមលោក
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនសរុបចំនួនជាង ១០០នាក់ អញ្ជើញចុះទស្សនា និងពិនិត្យវឌ្ឍនភាពនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥។

នាឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា សមិទ្ធផលដ៏អស្ចារ្យនេះ ពិត ជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជា តម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាតម្លៃបន្ថែមខ្ពស់ សម្រាប់វិស័យទេសចរណ៍កម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសជាមិទ្ធផលដ៏អស្ចារ្យសម្រេចការសាងសង់ ៩៥%

លោកបន្ថែមថា« ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក»។

ជាក់ស្តែង លោកថា កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ មានការកើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ ពោលឈានដល់៦លាន៧សែននាក់ ខណៈដែលនៅឆ្នាំ២០២៥នេះ រំពឹងថា នឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់៧លាន៥សែននាក់។

ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

អាកាសយានដ្ឋានអន្តរជាតិនេះមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC។ ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក ឬត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋានថ្នាក់៤F៕



អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសជាមិទ្ធផលដ៏អស្ចារ្យសម្រេចការសាងសង់ ៩៥%