Close

មន្ត្រីជំនាញត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដើម្បីត្រៀមបើកដំណើការនៅថ្ងៃទី ៩ ខែកញ្ញា

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រីជំនាញត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដើម្បីត្រៀមបើកដំណើការនៅថ្ងៃទី ៩ ខែកញ្ញា មន្ត្រីជំនាញត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដើម្បីត្រៀមបើកដំណើការនៅថ្ងៃទី ៩ ខែកញ្ញា

ភ្នំពេញ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។

លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់ នាថ្ងៃនេះជាពេលវេលានៃការបិទបញ្ជប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃទៅលើការបើកប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

មន្ត្រីជំនាញត្រួតពិនិត្យរអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដើម្បីត្រៀមបើកដំណើការនៅថ្ងៃទី ៩ ខែកញ្ញា

ក្នុងនោះលោក ម៉ៅ ហាវណ្ណាស់ បានពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ វឌ្ឍនភាពការងារវិញ្ញាបនបត្រអាកាសយានដ្ឋាន វឌ្ឍនភាពការរៀបចំដំណើរការអាកាសយានដ្ឋាន វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស ការងារ ORAT PLAN វឌ្ឍនភាពការរៀបចំត្រៀមផ្ទេរប្រតិបត្តិការពី PNH ទៅ KTI និងវឌ្ឍនភាពការងារច្រកទ្វារអន្តរជាតិ ជាដើម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៍ដូចជាថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធផ្សេងទៀត។

មន្ត្រីជំនាញត្រួតពិនិត្យរអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដើម្បីត្រៀមបើកដំណើការនៅថ្ងៃទី ៩ ខែកញ្ញា

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា៣ដំណាក់កាល។
ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ១.៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេ នៅតំបន់អាស៊ី៕


មន្ត្រីជំនាញត្រួតពិនិត្យរអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដើម្បីត្រៀមបើកដំណើការនៅថ្ងៃទី ៩ ខែកញ្ញា

អត្ថបទទាក់ទង