Close

Thomas Muller ៖ ការលេងទល់នឹង Messi យើងតែងតែទទួលលទ្ធផលល្អ ប៉ុន្តែ Ronaldo គឺជាបញ្ហារបស់យើងនៅពេលគាត់នៅ Real Madrid

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ កីឡា
Thomas Muller ៖ ការលេងទល់នឹង Messi យើងតែងតែទទួលលទ្ធផលល្អ ប៉ុន្តែ Ronaldo គឺជាបញ្ហារបស់យើងនៅពេលគាត់នៅ Real Madrid Thomas Muller ៖ ការលេងទល់នឹង Messi យើងតែងតែទទួលលទ្ធផលល្អ ប៉ុន្តែ Ronaldo គឺជាបញ្ហារបស់យើងនៅពេលគាត់នៅ Real Madrid

កីឡាករ Thomas Muller អះអាងថា Cristiano Ronaldo បានបង្កការគំរាមកំហែងដល់ Bayern Munich ច្រើនជាង Lionel Messi បន្ទាប់ពី Paris Saint-Germain ធ្លាក់ចេញពី Champions League យ៉ាងសោកស្ដាយកាលពីម្សិលមិញ។

បន្ទាប់ពីការឈ្នះលើ PSG ខ្សែបម្រើឆ្នើមរបស់ Bayern Munich កីឡាករ Thomas Muller បានអះអាងថា Ronaldo បានធ្វើឱ្យក្រុមរបស់គាត់មានបញ្ហាកាន់តែច្រើននៅក្នុងក្របខ័ណ្ឌ Champions League ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែបានអះអាងថា Messi មិនមែនជាឧបសគ្គឡើយសម្រាប់ Bayern ទោះបីជាគេលេងឲ្យក្រុមណាក៏ដោយ។

Muller បាននិយាយចំៗ បន្ទាប់ពីការឈ្នះរបស់ Bayern លើ PSG ថា​ ៖« “ការលេងទល់នឹង Lionel Messi អ្វីៗតែងតែដំណើរការល្អនៅគ្រប់កម្រិតទាក់ទងនឹងលទ្ធផល។ នៅកម្រិតក្លឹប Cristiano Ronaldo គឺជាបញ្ហារបស់យើងនៅពេលគាត់នៅ Real Madrid »។

ទោះបីជាយ៉ាងណាក៏ដោយ Muller ក៏បានកើតសរសើរ និងគោរពយ៉ាងខ្លាំងបំផុត ចំពោះទម្រង់លេងដ៏ល្អរបស់ Messi នៅ World Cup ២០២២ ក្នុងប្រទេសកាតា៕

អត្ថបទទាក់ទង