Close

ឥណ្ឌូណេស៊ី បណ្ដេញគ្រូបង្វឹក ដែលជួយក្រុមយុវជន U22 ឈ្នះមេដាយមាសស៊ីហ្គេម ២០២៣ នៅកម្ពុជា ចេញពីតំណែង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
ឥណ្ឌូណេស៊ី បណ្ដេញគ្រូបង្វឹក ដែលជួយក្រុមយុវជន U22 ឈ្នះមេដាយមាសស៊ីហ្គេម ២០២៣ នៅកម្ពុជា ចេញពីតំណែង ឥណ្ឌូណេស៊ី បណ្ដេញគ្រូបង្វឹក ដែលជួយក្រុមយុវជន U22 ឈ្នះមេដាយមាសស៊ីហ្គេម ២០២៣ នៅកម្ពុជា ចេញពីតំណែង

(បាល់ទាត់)៖ សមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ហៅកាត់ថា PSSI បានប្រកាសបណ្តេញ លោក Indra Sjafri ដែលជាគ្រូបង្វឹក ធ្លាប់ដឹកនាំប្រទេសប្រជុំកោះមួយនេះ ឈ្នះពានរង្វាន់ U19 AFF Cup និងមេដាយមាស SEA Games លើកទី៣២ នៅកម្ពុជា។

មែនទែនទៅ ការដកលោក Indra Sjafri ចេញធ្វើឡើង បន្ទាប់ពីយុទ្ធនាការដ៏អាក្រក់របស់ប្រទេសឥណ្ឌូនេស៊ី នៅព្រឹត្តិការណ៍ U20 Asian Cup ឆ្នាំ 2025 ដែលក្រុមទទួលបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន៣ ហើយបានបញ្ចប់នៅបាតតារាង នៃពូលរបស់ពួកគេ។ នៅពេលត្រលប់មកពីការប្រកួត លោក Sjafri បានទទួលការជូនដំណឹងពីការបណ្តេញចេញរបស់លោក។

គេហទំព័រ PSSI បានប្រកាសថា “បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយ គណៈកម្មាធិការប្រតិបត្តិ PSSI បានធ្វើការវាយតម្លៃ ហើយបានសម្រេចចិត្តដក លោក Indra Sjafri ពីភារកិច្ចរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកក្រុម U20”។

ឥណ្ឌូណេស៊ី បណ្ដេញគ្រូបង្វឹក ដែលជួយក្រុមយុវជន U22 ឈ្នះមេដាយមាសស៊ីហ្គេម ២០២៣ នៅកម្ពុជា ចេញពីតំណែង

លោក Sjafri បានទទួលភារកិច្ចដឹកនាំប្រទេសឥណ្ឌូនេស៊ី ទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៃពានរង្វាន់ U20 Asian Cup ជាមួយនឹងក្តីសង្ឃឹមក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីមានសិទ្ធិឡើងទៅលេងការប្រកួត FIFA World Cup U20 ឆ្នាំ ២០២៥។ យ៉ាងណាក៏ដោយ ក្រុមរបស់លោក Sjafri អាចរកបានតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតទាំង៣។ ជាមួយគ្នានេះ PSSI បានបញ្ជាក់ថា ពេលនេះ កំពុងស្វែងរកអ្នកជំនួស។

PSSI បាននិយាយថា៖« ប្រធាន Erick Thohir នឹងតែងតាំងគ្រូបង្វឹកថ្មីភ្លាមៗ ដើម្បីបន្តកម្មវិធីអភិវឌ្ឍន៍បាល់ទាត់យុវជនរបស់ប្រទេសឥណ្ឌូនេស៊ី។ យើងនឹងរក្សាវឌ្ឍនភាពដែលបានធ្វើក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ខណៈដែលយើងរៀបចំកីឡាករជំនាន់ក្រោយសម្រាប់ក្រុមជម្រើសជាតិ»។

គួរបញ្ជាក់ថា លោក Sjafri ត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹកបាល់ទាត់យុវជនដ៏ជោគជ័យបំផុតមួយរូប នៅអាស៊ីអាគ្នេយ៍។ លោកបានជួយឥណ្ឌូណេស៊ី ឈ្នះពាន U19 AFF Cup ២ដង និងជួយក្រុម U22 ឈ្នះមេដាយមាសស៊ីហ្គេម ១គ្រឿង នៅកម្ពុជា ខណៈលោក Sjafri ក៏ជាគ្រូបង្វឹកម្នាក់ ដែលនាំមកនូវភាពរុងរឿង ដល់កីឡាបាល់ទាត់ឥណ្ឌូនេស៊ី៕

ឥណ្ឌូណេស៊ី បណ្ដេញគ្រូបង្វឹក ដែលជួយក្រុមយុវជន U22 ឈ្នះមេដាយមាសស៊ីហ្គេម ២០២៣ នៅកម្ពុជា ចេញពីតំណែង

អត្ថបទទាក់ទង