Close

ក្រុមហ៊ុន CREC មានបំណងវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រុមហ៊ុន CREC មានបំណងវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ក្រុមហ៊ុន CREC មានបំណងវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន CREC ដែលមានទីស្នាក់ការកណ្តាលក្នុងតំបន់នៃប្រទេសមាឡេស៊ី បានបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ពិសេសគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train)។

ការបង្ហាញចំណាប់វិនិយោគនៅកម្ពុជានេះ ត្រូវបានធ្វើឡើង កាលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ អំឡុងពេលជួបពិភាក្សាការងាររវាង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន CREC ពីទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសមាឡេស៊ី។

ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យដឹកជញ្ជូនដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូន។

ជាមួយគ្នានោះផងដែរ ក្រុមហ៊ុន CREC បានឱ្យដឹងថា ក្រុមហ៊ុនមានសេវាកម្មផ្សេងៗរ ដូចជាការរចនា សាងសង់សំណង់ អភិវឌ្ឍន៍អចលនទ្រព្យ វិនិយោគហិរញ្ញវត្ថុ និងការចូលរួមការងារដែលខ្លួនធ្លាប់បានអនុវត្តកន្លងមកលើវិស័យដឹកជញ្ជូន ព្រមទាំងបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ពិសេសគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train)។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានឱ្យដឹងថា គម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ រួមមាន គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) ពិសេសលើប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញ- ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងខ្សែផ្លូវរថភ្លើងថ្មីប៉ោយប៉ែត-សៀមរាប-ភ្នំពេញជាដើម ការសិក្សាគម្រោងផ្លូវរថភ្លើងទីក្រុង (Phnom Penh Urban Light Rail) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម៕

អត្ថបទទាក់ទង