Close

កក្រើក! ឡៅ ចន្ទ្រា ប៉ះ សៃយុគ ដណ្តើមខ្សែក្រវាត់ ទម្ងន់ ៧៨គីឡូ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 0:36 am កីឡា
កក្រើក! ឡៅ ចន្ទ្រា ប៉ះ សៃយុគ ដណ្តើមខ្សែក្រវាត់ ទម្ងន់ ៧៨គីឡូ កក្រើក! ឡៅ ចន្ទ្រា ប៉ះ សៃយុគ ដណ្តើមខ្សែក្រវាត់ ទម្ងន់ ៧៨គីឡូ

(ប្រដាល់)៖ គូប្រកួតដែលអ្នកតាមដានគុនខ្មែរទន្ទឹងរង់ចាំ ពេលនេះបានចេញមកហើយ អ្នកប្រយុទ្ធក្នុងជំរំទ័ពពិសេស ឡៅ ចន្ទ្រា ប្រឹងប្រែងហ្វឹកហាត់ដើម្បីទទួលអ្នកប្រដាល់ជើងចាស់របស់ថៃ សៃយុគ ភុមផាន់មួង (Saiyok Pumpanmuang) ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គ្រុឌគុនខ្មែរ ប្រភេទទម្ងន់ ៧៨គីឡូ លក្ខខណ្ឌបីទឹក នាថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ។

មុនប៉ះគ្នា គេសង្កេតឃើញថា ឡៅ ចន្ទ្រា បានចាត់ទុកការប្រកួតនេះ ជាការស្តាមុខមាត់
និងប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ដោយបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដល់ថ្នាក់ ឡៅ ចិត្រា ប្អូនបង្កើតរបស់ ឡៅ ចន្រ្ទា ផ្ទាល់ធ្លោយមាត់ថា ៖«ខានឃើញឃើញបងប្រុសបុកហាត់ខ្លាំងបែបនេះ៣ឆ្នាំហើយ»។

យ៉ាងណាកីឡាយើងមើលមិនឃើញ យើងក៏ហាត់ គេក៏ហាត់ ហើយតាមដឹងមក សៃយុគ ក៏បុកហាត់ខ្លាំងដែរមួយប្រកួតនេះ។ សៃយុគ ក៏បានបោះពាក្យសំដីបែបឌឺដងដាក់ ឡៅ ចន្ទ្រា តាមរយៈការបង្ហោះវីដេអូខ្លី ដោយគេបាននិយាយថា៖ «ឡៅ ចន្ទ្រា ប្រឹងប្រែងហ្វឹកហាត់ផងត្រៀមជួបខ្ញុំ ប្រយ័ត្នមិនប្រឹងហ្វឹកហាត់ណា! តែបណ្តោយខ្លួនមិនប្រឹងហាត់ ប្រយ័ត្នយូរៗទៅឡើងទម្ងន់ វាយលែងកើតហើយ»។

កក្រើក! ឡៅ ចន្ទ្រា ប៉ះ សៃយុគ ដណ្តើមខ្សែក្រវាត់ ទម្ងន់ ៧៨គីឡូ

ទន្ទឹមនឹងនេះ កីឡាករ និងគ្រូបង្វឹកមួយចំនួន ចាប់ផ្តើមធ្វើការព្យាករចំពោះការជួបគ្នារវាង ឡៅ ចន្ទ្រា និង សៃយុគ ដោយអ្នកខ្លះគាំទ្រដល់ ចន្ទ្រា និងខ្លះទៀតគាំទ្រដល់ សៃយុគ ព្រោះកីឡាករចាស់វស្សារបស់ថៃម្នាក់នេះ នៅតែមានសមត្ថភាពខ្លាំង ហើយការមកប្រកួតនៅលើទឹកដីកម្ពុជា ចំនួន២លើក កាលពីឆ្នាំ២០២៤ គឺលើកទី១ សៃយុគ បានទាត់ចូលកញ្ចឹងកបណ្តាលឱ្យ ធន់ រិទ្ធី សន្លប់ធំ និងលើកទី២ អ្នកទាំង២នេះបានស្មើពិន្ទុគ្នា។

ក្រៅតែពីការប្រកួតដណ្ដើមខ្សែក្រវ៉ាត់រវាង ឡៅ ចន្ទ្រា និង សៃយុគ ក៏មានគូរជក់ចិត្តជាច្រើនគូទៀតផងដែរ ដោយ អ្នកលេងកណ្តាប់ដៃឆក់ គឹម វាសនា ត្រូវប្រកួតជាមួយ អ្នកប្រដាល់ឆ្លងដែនពីអ៊ីរ៉ង់ អាមៀហូសេន អេមេនី ខណៈ ដំរីយោលដៃពេជ្រ ប៊ុនសិទ្ធ ត្រូវទទួលស្វាគមន៍កីឡាករឆ្លងដែលពីថៃ ផុងស៊ីរី ស៊ូជីបៈមីគៀវ។

ដូច្នេះ សូមកុំអោយរំលងគូល្អឯកប្រចាំឆ្នាំនេះឲ្យសោះ ចូលរួមគាំទ្រ និងទស្សនាដោយសេរី នាថ្ងៃទី ២៣ ខែកុម្ភៈ ២០២៥ ទីតាំង ដីឡូ នៅបណ្តោយ ផ្លូវជាតិលេខ២ ខាងត្បូងច្រកទន្លេបាទី៧០០ម៉ែត្រ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ៕

កក្រើក! ឡៅ ចន្ទ្រា ប៉ះ សៃយុគ ដណ្តើមខ្សែក្រវាត់ ទម្ងន់ ៧៨គីឡូ

អត្ថបទទាក់ទង