Close

ឯកឧត្ដម វ៉ាត់ ចំរើន ៖ ភូមិយុទ្ធគុនដូនតាខ្មែរ នឹងត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីអង្គរសង្ក្រាន្ដ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
ឯកឧត្ដម វ៉ាត់ ចំរើន ៖ ភូមិយុទ្ធគុនដូនតាខ្មែរ នឹងត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីអង្គរសង្ក្រាន្ដ ឯកឧត្ដម វ៉ាត់ ចំរើន ៖ ភូមិយុទ្ធគុនដូនតាខ្មែរ នឹងត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីអង្គរសង្ក្រាន្ដ

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន បានគូសបញ្ជាក់នៅកិច្ចប្រជុំជាមួយតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ស្ដីពីការត្រៀមរៀបចំកម្មវិធីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ថា
ភូមិយុទ្ធគុនដូនតាខ្មែរ នឹងត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីអង្គរសង្ក្រាន្ដ។

ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់ថា ភូមិយុទ្ធគុនដូនតាខ្មែរ នឹងបង្ហាញនូវគ្រប់ទម្រង់នៃយុទ្ធគុនខ្មែរ ទាំងយុទ្ធគុនដែលត្រូវបានរកឃើញ និងមិនទាន់បានរកឃើញ។ គណៈកម្មការ នឹងប្រមែប្រមូលអ្នកចេះយុទ្ធគុនខ្មែរទាំងនេះចូលរួមការសម្ដែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។ ក្រៅពីយុទ្ធគុនដែលត្រូវបានប្រមូលផ្ដុំស្រាប់ដូចជា គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម ចំបាប់ គុនខែល គុនដំបង គុនដាវ ក៏នឹងមានបន្ថែមនូវយុទ្ធគុនថ្មីៗ ទម្រង់ថ្មីៗ មានក្រពើហា ខ្លាក្រាប ស្រងែពែន ជាដើម។

ឯកឧត្ដម វ៉ាត់ ចំរើន ៖ ភូមិយុទ្ធគុនដូនតាខ្មែរ នឹងត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីអង្គរសង្ក្រាន្ដ

មិនតែប៉ុណ្ណោះ ក៏អាចមានការប្រកួតកីឡាចំបាប់បុរាណខ្មែរ មហាជនកម្សាន្ដសប្បាយ ព្រោះចំបាប់បុរាណខ្មែរជាវប្បធម៌ដ៏ចំណាស់មួយ និងជាប្រភពដើមនៃយុទ្ធគុនមួយចាស់ជាងគេ ហើយមានរូបចម្លាក់ច្រើនជាងគេក្នុងតំបន់អង្គរ ស្ដីពីកីឡាចំបាប់នេះ។
អ្វីដែលពិសេសទៅទៀតនោះ​​ មហាជនអាចចូលរួមហ្វឹកហាត់យុទ្ធគុនបុរាណខ្មែរតាមចំណាប់អារម្មណ៍រៀងៗខ្លួន ដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់ និងចំណេះដឹងស្ដីពីក្បាច់គុនបុរាណខ្មែរដែលបង្ហាញដោយព្រឹទ្ធាចារ្យចាស់ៗ។

ឯកឧត្ដមអគ្គលេខាធិការ បានបន្ថែមថា ក្រៅពីភូមិយុទ្ធគុនដូនតាខ្មែរ ក៏នឹងមានកីឡាអុកចត្រង្គ ដែលនឹងធ្វើឡើងក្នុងទម្រង់ពិសេសថ្មីជាងឆ្នាំមុនៗ នោះ គឺនិស្សិតៗ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា អាចមានឱកាសក្លាយជាស្ដេចអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥។ បើតាមវគ្គជម្រុះសម្រាប់និស្សិត នឹងចាប់ផ្ដើមក្នុងខែមីនា ​ស្របពេលជាមួយនឹងវគ្គជម្រុះសម្រាប់មហាជនទូទៅដែរ។ និស្សិត២រូបដែលជាប់ក្នុងវគ្គជម្រុះ បូករួមទាំងបេក្ខភាពពីវគ្គជម្រុះមហាជនចំនួន៨រូប សរុប១០រូប នឹងត្រូវប្រកួតនៅថ្ងៃអង្គរសង្ក្រាន្ដ ដើម្បីស្វែងរកស្ដេចអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ៕

ឯកឧត្ដម វ៉ាត់ ចំរើន ៖ ភូមិយុទ្ធគុនដូនតាខ្មែរ នឹងត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីអង្គរសង្ក្រាន្ដ

អត្ថបទទាក់ទង