Close

Cristiano Ronaldo ថាខ្លួនគឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ

ដោយ៖ Chhan Sreyka ​​ | 22 ម៉ោងមុន កីឡា
Cristiano Ronaldo ថាខ្លួនគឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ Cristiano Ronaldo ថាខ្លួនគឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ

នៅសល់តែមួយថ្ងៃ មុនអាយុ ៤០ឆ្នាំ អតីតវីរបុរសក្រុមបិសាចក្រហម Manchester United និង Real Madrid កីឡាករ Cristiano Ronaldo បន្តដំណើរដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយ Al Nassr ដោយស៊ុតបញ្ជូលទីចំនួន២គ្រាប់ ក្នុងជ័យជំនះ ៤-១ លើក្រុម Al Wasl និងកាន់តែខិតជិតដល់គោលដៅ ១,000គ្រាប់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំនៅទ្វីបអឺរ៉ុប ជាមួយ Manchester United, Real Madrid និង Juventus ពេលនេះ អ្នកគាំទ្រជុំវិញពិភពលោក កំពុងអន្ទះសារចង់មើលថា តើ Ronaldo នឹងឈានដល់ដំណាក់កាលរកគ្រាប់បាល់ ១០០០គ្រាប់ បានដែរឬទេ។

Cristiano Ronaldo ថាខ្លួនគឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ

ថ្លែងជាមួយលោក Edu Aguirre នៅលើប៉ុស្តិ៍ទូរទស្សន៍អេស្ប៉ាញ La Sexta តារាព័រទុយហ្គាល់ត្រូវបានសួរថា តើគាត់ធុញទ្រាន់នឹងការរំពឹងទុកជុំវិញគាត់ដែរឬទេ។ គាត់ឆ្លើយដោយត្រង់ថា៖ “និយាយតាមត្រង់ទៅ ខ្ញុំមិននឿយហត់ទេ ប៉ុន្តែមនុស្សមានការតប់ប្រមល់បន្តិចលើគ្រាប់បាល់ ១,000គ្រាប់។ ខ្ញុំដឹងថា ខ្ញុំក៏ត្រូវបន្ទោសដែរ ប៉ុន្តែវាមានអារម្មណ៍ថាពួកគេកំពុងវាយតម្លៃលើអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំមិនចូលចិត្តវាទេ។ អ្វីៗត្រូវតែកើតឡើងដោយធម្មជាតិ។ប្រសិនបើខ្ញុំស៊ុតបញ្ចូលទីបាន ៩២០ គ្រាប់ ឬ ៩៣០គ្រាប់… គឺវាល្អបំផុតក្នុងប្រវត្តិសាស្ត្រគឺខ្ញុំ »។

នៅពេលដែលលោក Aguirre សួរថា ៖តើអ្នកល្អបំផុតក្នុងប្រវត្តិសាស្ត្រទេ? CR7 បានឆ្លើយតបដោយទំនុកចិត្តថា` នៅពេលនិយាយអំពីការស៊ុតបាល់បញ្ចូលទី ចំនួនគ្រាប់បាល់របស់ខ្ញុំ អ្នកអាចឃើញវាដោយខ្លួនឯង។ ខ្ញុំគឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ការនិយាយថា Cristiano មិនមែន គឺជាការកុហក »។

បន្ទាប់ពីស៊ុតបញ្ចូលទីបាន២គ្រាប់ទល់នឹង Al Wasl កីឡាករ Ronaldo បានបន្ថែមគ្រាប់បាល់សរុប រហូតដល់ ៩២៣គ្រាប់ ពោលគឺគាត់ត្រូវការតែ ៧៧គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីក្លាយជាកីឡាករបាល់ទាត់តែម្នាក់គត់ក្នុងប្រវត្តិសាស្រ្តដែលរកបាន ១,000គ្រាប់។

គួរបញ្ជាក់ថា គ្រាប់បាល់ទាំង ៩២៣គ្រាប់របស់ Ronaldo រកបាននៅ Real Madrid ចំនួន ៤៥០គ្រាប់ Manchester United ១៤៥គ្រាប់ Juventus FC ១០១គ្រាប់ Al-Nassr FC ៨៧គ្រាប់ Sporting CP ៥គ្រាប់ និងជម្រើសជាតិ ១៣៥គ្រាប់៕

Cristiano Ronaldo ថាខ្លួនគឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ

អត្ថបទទាក់ទង