កាសែតថៃ និយាយថា VAR ស៊ីពេលច្រើនពេក ក្នុងការប្រកួត ASEAN Cup
កាសែតថៃ Daily News បានរិះគន់ការប្រើប្រាស់ VAR ក្នុងជ័យជម្នះ ៤-២ របស់ថៃ លើ ក្រុមជម្រើសជាតិសិង្ហបុរី ក្នុងវគ្គចែកពូល ASEAN Cup 2024 ថា ចំណាយពេលច្រើនពេកក្នុងការពិនិត្យ។
នៅក្នុងអត្ថបទ Daily News បានលើកឡើងពីបញ្ហាជាមួយនឹងប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្តាល ដែលគ្រប់គ្នាហៅថា VAR ។
សារព័ត៌មាន Daily News បានសរសេរថា “នេះជាលើកទីមួយហើយ ដែលយើងបានឃើញ VAR ជ្រៀតជ្រែកដល់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ក្នុងព្រឹត្តិការណ៍ ASEAN Cup 2024។ នៅក្នុងការប្រកួតផ្សេងទៀត ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលមិនមានបញ្ហាអ្វីទេ ប៉ុន្តែការប្រកួតនេះ គឺខុសគ្នា»។
ក្នុងអំឡុងពេលប្រកួត អាជ្ញាកណ្តាល បានបដិសេធការសម្រេចចិត្តរបស់គាត់ ក្នុងស្ថានភាពសំខាន់ៗចំនួនពីរ បន្ទាប់ពីការត្រួតពិនិត្យ VAR។ នៅនាទីទី ៧០ ខ្សែបម្រើ Pansa Hemviboon រកបានដោយការតែតបាល់ពីជ្រុង ធ្វើអោយថៃ នាំមុខ ៣-២។ ទោះបីជាយ៉ាងណាក៏ដោយ VAR បានធ្វើអន្តរាគមន៍ដោយជំរុញឱ្យអាជ្ញាកណ្តាលជនជាតិបារ៉ែន Ismaeel Habib Ali ពិនិត្យមើលកំហុស ដែលអាចកើតមានលើអ្នកចាំទីសិង្ហបុរី។ ជាង៣នាទី គ្រាប់បាល់ត្រូវ Cancel ដោយ សារកំហុសរបស់កីឡាករថៃ។
ក្រោយមក ក្នុងម៉ោងឈប់ សម្រាក ខ្សែបម្រើ Peeradon Chamratsamee បានស៊ុតបាល់បញ្ចូលទីឱ្យក្រុមថៃ នាំមុខ ៣-២ បើទោះបីជាខ្សែបម្រើរូបនេះ ត្រូវបានលើកទង់ជាតិ offside ក៏ដោយ។ VAR បានចូលម្តងទៀត ដោយគូសបន្ទាត់ ដើម្បីបញ្ជាក់ថា Chamratsamee នៅខាងក្រៅតំបន់ offside ហើយគ្រាប់បាល់ត្រូវបានអនុញ្ញាត។
កាសែតនេះ បានបន្ថែមថា ទស្សនិកជនច្បាស់ជាបានរកឃើញថាវាចម្លែកក្នុងការរង់ចាំ៥នាទី សម្រាប់ពិនិត្យ VAR ដើម្បីបញ្ជាក់ពីការសម្រេចចិត្ត។ មិនមានការ Replay យឺតៗ ដែលបង្ហាញដល់ហ្វូងមនុស្សនោះទេ គ្រាន់តែអាជ្ញាកណ្តាលពាក់កាស ហើយឈរស្ងៀមនៅលើទីលាន។
គួរបញ្ជាក់ថា ពានរង្វាន់ ASEAN Cup 2024 គឺជាការប្រកួតលើកដំបូង ដែលប្រើ VAR ក្នុងការប្រកួតទាំងអស់ ទោះបីជាវាខ្វះបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិក៏ដោយ។ ភាពមិនស៊ីសង្វាក់គ្នារបស់ VAR បានទាក់ទាញការចាប់អារម្មណ៍នៅក្នុងការប្រកួតផ្សេងទៀតផងដែរ។ ក្នុងការទទួលជ័យជម្នះ ១-០ របស់វៀតណាម លើឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ VAR មិនបានធ្វើអន្តរាគមន៍ក្នុងស្ថានភាពចម្រូងចម្រាសទេ៕