Close

ប្រធានក្លឹប Real Madrid អះអាងថា Rodri មិនសមនឹងឈ្នះពាន Ballon d’Or ទេ នៅឆ្នាំនេះ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន កីឡា
ប្រធានក្លឹប Real Madrid អះអាងថា Rodri មិនសមនឹងឈ្នះពាន Ballon d’Or ទេ នៅឆ្នាំនេះ ប្រធានក្លឹប Real Madrid អះអាងថា Rodri មិនសមនឹងឈ្នះពាន Ballon d’Or ទេ នៅឆ្នាំនេះ

ប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez បានចោទប្រកាន់ UEFA ថា មានឥទ្ធិពល និងជ្រៀតជ្រែកលើប្រព័ន្ធបោះឆ្នោត ហើយបានអះអាងថា Rodri របស់ Manchester City មិនសមនឹងទទួលបាន Ballon d’Or ឆ្នាំ 2024 ទេ។

លោក Florentino Perez បាននិយាយនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ Real Madrid កាលពីចុងសប្តាហ៍ថា ៖« Rodri សមនឹងទទួលបាន Ballon d’Or ប៉ុន្តែមិនមែនឆ្នាំនេះទេ។ ឆ្នាំនេះ វាគួរតែបានទៅលេងកីឡាករ Real Madrid មិនថា ជាលក្ខណៈវិនិច្ឆ័យនោះទេ។ ពិតណាស់ វាគួរតែនាមទៅលើ Vinicius ដូចដែលអ្នកគាំទ្រទូទាំងពិភពលោកបានគិត។ ប្រធានក្រុមរបស់យើង Dani Carvajal និង Jude Bellingham ក៏សុទ្ធតែសាកសមនឹងឈ្នះដូចគ្នា។ វាពិបាកក្នុងការពន្យល់ថា ហេតុអ្វីបានជាគ្មានកីឡាករ Madrid ឈ្នះ»។

នៅឆ្នាំនេះ UEFA បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Group Amaury ដែលជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ France Football និងកាសែតបារាំង L’Équipe ដើម្បីសហការរៀបចំពានរង្វាន់នេះ។

ប្រធានក្លឹប Real Madrid អះអាងថា Rodri មិនសមនឹងឈ្នះពាន Ballon d'Or ទេ នៅឆ្នាំនេះ

អ្នកកាសែតចំនួន ៩៩នាក់ ដែលតំណាងឱ្យសហព័ន្ធបាល់ទាត់ ទាំង ១០០របស់ FIFA បានបោះឆ្នោត លើកលែងតែប្រទេសស៊ីរី ដែលមិនចូលរួម។ Rodri បានឈ្នះពានរង្វាន់នេះ ជាមួយនឹង ១,១៧០ពិន្ទុ ច្រើនជាង Vinicius ចំនួន ៤១ពិន្ទុ។ ចំណាត់ថ្នាក់លេខ៣ Jude Bellingham ទទួលបាន ៩១៧ពិន្ទុ ខណៈ Carvajal ឈរនៅលេខ៤ មាន ៥៥០ពិន្ទុ។

ផ្អែកលើពាក្យចចាមអារ៉ាមពីកាសែតអេស្ប៉ាញ Marca នៅចុងខែកញ្ញា Madrid ប្រាកដថា Vinicius នឹងឈ្នះ Ballon d’Or 2024 ។ ប៉ុន្តែមិនយូរប៉ុន្មាន មុនពេលពិធីប្រគល់ពានរង្វាន់នៅទីក្រុងប៉ារីស នៅថ្ងៃទី ២៨ ខែតុលា ក្លឹបបានដឹងថា ខ្សែប្រយុទ្ធប្រេស៊ីល នឹងមិនក្លាយជាអ្នកឈ្នះនោះទេ។ មេដឹកនាំ Madrid មានការខឹងសម្បារយ៉ាងខ្លាំង ហើយបានលុបចោលការធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស របស់គណៈប្រតិភូចំនួន ៥០នាក់។

ប្រធានក្លឹប Real Madrid អះអាងថា Rodri មិនសមនឹងឈ្នះពាន Ballon d'Or ទេ នៅឆ្នាំនេះ

Perez ជឿជាក់ថា តួនាទីថ្មីរបស់ UEFA ក្នុងនាមជាសហការអ្នករៀបចំ បានរួមចំណែកដល់លទ្ធផលបោះឆ្នោត Ballon d’Or ឆ្នាំនេះ។ លោកក៏បានរិះគន់អ្នកកាសែតមកពីប្រទេសចំនួន ៤ ចំពោះការមិនអើពើ នឹង Vinicius ក្នុងការបោះឆ្នោតនេះ ។

លោក Perez បាននិយាយថា ៖«ពួកគេបានផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត។ វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលថា បាល់ទាត់មានប្រទេសដែលអ្នកសារព័ត៌មានដែលមានប្រជាជនតិចជាងមួយលាននាក់ បានបោះឆ្នោត។ មានអ្នកសារព័ត៌មានដែលគ្មាននរណាម្នាក់ស្គាល់ ហើយពួកគេបានទៅបោះឆ្នោតនៅឆ្នាំនេះ។ បើគ្មានការបោះឆ្នោតរបស់អ្នកសារព័ត៌មានមកពីប្រទេសទាំងនេះ ដូចជា អ៊ូហ្គង់ដា ណាមីប៊ី អាល់បានី និងហ្វាំងឡង់ Vinicius នឹងឈ្នះ Ballon d’Or នេះ»។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន Vinicius ស៊ុតបញ្ចូលទីបាន ២៤គ្រាប់ និង Assists ចំនួន ១១ដង ក្នុងការបង្ហាញខ្លួន ៣៩ប្រកួតក្នុងគ្រប់ការប្រកួត ដែលរួមចំណែកយ៉ាងធំធេង ដល់ការឈ្នះរបស់ Madrid ក្នុងក្របខ័ណ្ឌ Champions League, La Liga, Spanish Super Cup និង European Super Cup ។ ចំណុចអវិជ្ជមានតែមួយគត់របស់គាត់ គឺនៅក្រុមជម្រើសជាតិ នៅពេលដែល ប្រេស៊ីល ត្រូវបានធ្លាក់ចេញ ក្នុងវគ្គ ១/៤ នៃពានរង្វាន់ Copa America 2024៕