Close

ញ៉ាក់សាច់​ ! Messi ចាយលុយជាង ២១ម៉ឺនដុល្លារ ទិញ iPhone 14 ស្រោបមាសចំនួន ៣៥គ្រឿង ជូនមិត្តរួមក្រុមអាហ្សង់ទីន ដែលបានឈ្នះពាន World Cup ២០២២

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ កីឡា
ញ៉ាក់សាច់​ ! Messi ចាយលុយជាង ២១ម៉ឺនដុល្លារ ទិញ iPhone 14 ស្រោបមាសចំនួន ៣៥គ្រឿង ជូនមិត្តរួមក្រុមអាហ្សង់ទីន ដែលបានឈ្នះពាន World Cup ២០២២ ញ៉ាក់សាច់​ ! Messi ចាយលុយជាង ២១ម៉ឺនដុល្លារ ទិញ iPhone 14 ស្រោបមាសចំនួន ៣៥គ្រឿង ជូនមិត្តរួមក្រុមអាហ្សង់ទីន ដែលបានឈ្នះពាន World Cup ២០២២

ខ្សែប្រយុទ្ធ PSG កីឡាករ Lionel Messi បានចំណាយប្រាក់ចំនួន ១៧៥,០០០ ផោន ឬស្មើនឹង ២១០,០៩៨ ដុល្លារអាម៉េរិក ទិញ iPhone ស្រោបមាសចំនួន ៣៥គ្រឿង សម្រាប់សម្រាប់មិត្តរួមក្រុមអាហ្សង់ទីន ដែលឈ្នះ និងបុគ្គលិករបស់ពួកគេ ដែលបានឈ្នះពាន World Cup ២០២២ ។

យោងតាមការចេញផ្សាយរបស់កាសែត The Sun នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនានេះ តារាសញ្ជាតិអាហ្សង់ទីន ដែលទើបតែឈ្នះពានកីឡាករបុរសល្អបំផុតប្រចាំឆ្នាំ២០២២ របស់ FIFA នឹងប្រគល់ទូរសព្ទ iPhone 14 ដែលស្រោបដោយមាសសុទ្ធទៅកាន់មិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួន ហើយទូរសព្ទនីមួយៗ មានឈ្មោះ និងលេខរបស់កីឡាករ និងអមជាមួយឡូហ្គោ អាហ្សង់ទីន។

ប្រភពមួយបានប្រាប់ The Sun ថា៖ “Lionel ចង់ធ្វើអ្វីដែលពិសេស និងអស្ចារ្យ ដើម្បីអបអរពេលវេលាដ៏មានមោទនភាពបំផុតរបស់គាត់។ គាត់បានទាក់ទងជាមួយសហគ្រិន Ben Lyons ហើយពួកគេបានបង្កើតការរចនាជាមួយគ្នា”។

ជាមួយគ្នានេះ លោក Ben Lyons នាយកប្រតិបត្តិនៃក្រុមហ៊ុន iDesign Gold បាននិយាយថា “Lionel មិនត្រឹមតែជា Goat ប៉ុណ្ណោះទេ ប៉ុន្តែគាត់គឺជាអតិថិជនដ៏ស្មោះត្រង់បំផុតរបស់ IDESIGN GOLD ហើយបានទាក់ទងជាមួយពួកយើងពីរបីខែ បន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ។ គាត់បាននិយាយថា គាត់ចង់បានអំណោយពិសេសមួយសម្រាប់កីឡាករ និងបុគ្គលិកទាំងអស់ ដើម្បីអបអរការឈ្នះដ៏អស្ចារ្យ ប៉ុន្តែគាត់មិនចង់បានកាដូនាឡិកាធម្មតានោះទេ។ ដូច្នេះ ខ្ញុំបានស្នើសុំ iPhone ពណ៌មាស ដែលសរសេរឈ្មោះរបស់ពួកគេ ហើយគាត់ចូលចិត្តគំនិតនេះ»។

មែនទែនទៅ ក្រុមហ៊ុន IDESIGN GOLD នេះជាធម្មតាតែតែធ្វើការជាមួយតារាបាល់ទាត់រូបនេះ។ ជាក់ស្ដែងនៅក្នុងខែកក្កដា ឆ្នាំ ២០២២ ពួកគេបាន Design Iphone 13 ពិសេស សម្រាប់ Messi ជាមួយនឹងស្រោមមាស ដែលមានឈ្មោះ Leo៕

អត្ថបទទាក់ទង