Close

តើលោក 𝗣𝗘𝗣 𝗠𝘂ñ𝗼𝘇 និយាយអ្វីខ្លះ ក្រោយជួយព្រះខ័នរាជស្វាយរៀង ឡើងវគ្គ៨ក្រុមចុងក្រោយ AFC Challenge League?

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ កីឡា
តើលោក 𝗣𝗘𝗣 𝗠𝘂ñ𝗼𝘇 និយាយអ្វីខ្លះ ក្រោយជួយព្រះខ័នរាជស្វាយរៀង ឡើងវគ្គ៨ក្រុមចុងក្រោយ AFC Challenge League? តើលោក 𝗣𝗘𝗣 𝗠𝘂ñ𝗼𝘇 និយាយអ្វីខ្លះ ក្រោយជួយព្រះខ័នរាជស្វាយរៀង ឡើងវគ្គ៨ក្រុមចុងក្រោយ AFC Challenge League?

កាលពីរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះ ម្ចាស់ផ្ទះ SP Falcons FC របស់ម៉ុងហ្គោលី ក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ AFC Challenge League 2024/2025 នាកីឡដ្ឋាន MFF Stadium Ulaanbaatar។

ដោយសារក្នុងពូលមានតែ ៣ក្រុម ហើយ ២ក្រុមត្រូវបានកៅអីឡើងជុំបន្តនោះ ដូច្នេះ 𝗦𝗣 𝗙𝗮𝗹𝗰𝗼𝗻𝘀 ដែលរកបានតែ ១ពិន្ទុពីការប្រកួត ២លើក បានរុញឱ្យ ព្រះខ័នរាជស្វាយរៀង ដែលមានដល់ទៅ ៣ពិន្ទុ ហើយសល់ ១ប្រកួតក្នុងដៃ កក់កៅអីយ៉ាងកក់ក្ដៅដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ទោះប្រកួត ចាញ់ ឬក៏ស្មើ ក្លិប 𝗠𝗮𝗱𝘂𝗿𝗮 របស់ឥណ្ឌូណេស៊ីក៏ដោយ។

បន្ទាប់ពីទទួលជ័យជម្នះ ២-១ លើ SP Falcons FC កាលពីម្សិលមិញ លោក 𝗣𝗘𝗣 𝗠𝘂ñ𝗼𝘇 បានលើកឡើងថា ៖«១៥នាទីដំបូងវាពិតជាពិបាកសម្រាប់ក្រុមយើងក្នុងការលេង ប៉ុន្តែបន្ទាប់ពីរកបាន ១គ្រាប់ គ្រប់យ៉ាងហាក់ធូរស្រា.លជាងមុនបន្តិច ហើយយើងគ្រប់គ្រងការប្រកួតដូចអ្វីដែលយើងចង់បាន ប៉ុន្តែគោលដៅរបស់យើងនៅទីនេះ គឺធ្វើវាឱ្យបានជាប់លាប់ក្នុងការគ្រប់គ្រងការប្រកួត»។
គ្រូបង្វឹករូបនេះ បន្តថា៖«ជាថ្មីម្ដងទៀតវាពិតជាពិបាកក្នុងការលេងជាមួយក្រុមដែលលេងខ្លាំ.ងគ្រប់វិនាទី ប៉ុន្តែខ្ញុំគិតថាយើងធ្វើបានល្អ យើងក៏មានឧប.សគ្គមួយចំនួនបន្ទាប់ពីគេតាមស្មើ តែមុនគេស្មើក៏យើងលេងបានល្អប្រហែល ២០នាទីផងដែរ ក្រោយមកនៅ ២០, ២៥នាទីចុងក្រោយ យើងស្ទើរតែរ.ងគ្រោះ ព្រោះនេះជាការប្រកួតផ្ដាច់ព្រ័ត្ររបស់ពួកគេ ពួកគេទាញតាំងពីខ្សែការពារឡើងលើ តែចុងក្រោយយើងរកគ្រាប់បាល់ទី២បាន យ៉ាងណាយើងគួរតែរកគ្រាប់បាល់បានមុនហ្នឹងជាពិសេសពេល Pablo មានឱកាសដ៏ល្អមួយ តែគាត់ខកខាន យើងដឹងហើយបើយើងមិនអាចរកគ្រាប់បាល់បានទេ នោះយើងនឹងរ.ងគ្រោះ យ៉ាងណាយើងការពារបានល្អដល់ទីបញ្ចប់»។

លោកបានបន្ថែមទៀតថា៖«ខ្ញុំមានតែការអបអរសាទរដល់កីឡាករ ព្រោះយើងមានកីឡាករ ២ទៅ៣នាក់របួសបន្ទាប់ពីការប្រកួតនេះ។ មួយទៀតវាមិនងាយស្រួលសម្រាប់ក្រុមកម្ពុជាមកទីនេះ ជាមួយនឹងអាកាសធាតុនេះ ទីលានបែបនេះ ហើយលេងជាមួយក្រុមម្ចាស់ផ្ទះ ដែលចាត់ទុកប្រកួតនេះជាប្រកួតផ្ដាច់ព្រ័ត្ររបស់ពួកគេ ដូច្នេះពួកគេបានដាក់អស់ហើយ។ យើងនឹងព្យាយាមប្រមូលកម្លាំងមកវិញដើម្បីប្រកួតក្រោយ ព្រោះយើងចង់ឈរកំពូលតារាងនៃពូលនេះ»។

គួរបញ្ជាក់ថា ក្នុងពានរង្វាន់ខាងលើនេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតបង្រ្គប់កិច្ចជាមួយក្រុម 𝗠𝗮𝗱𝘂𝗿𝗮 របស់ឥណ្ឌូណេស៊ី នៅថ្ងៃ០២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២៖០០នាទីរសៀល ខណៈ បច្ចុប្បន្ន ស្វាយរៀង កំពុងឈរកំពូលតារាង ខណៈ 𝗠𝗮𝗱𝘂𝗿𝗮 ឈរលេខ២ និង SP Falcons ឈរបាតតារាង៕

អត្ថបទទាក់ទង