Close

តារាឆ្នើមអាស៊ី Son Heung-min បន្តអវត្តមានក្នុងការប្រកួត League Cup ទល់  Manchester City

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ កីឡា
តារាឆ្នើមអាស៊ី Son Heung-min បន្តអវត្តមានក្នុងការប្រកួត League Cup ទល់  Manchester City តារាឆ្នើមអាស៊ី Son Heung-min បន្តអវត្តមានក្នុងការប្រកួត League Cup ទល់  Manchester City

ប្រធានក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Son Heung-min នឹងខកខានការប្រកួតក្នុងផ្ទះ ក្នុងពានរង្វាន់ League Cup នៅថ្ងៃពុធ ជាមួយក្រុមមេឃខៀវ Manchester City រួមជាមួយនឹងកីឡាករ Wilson Odobert ដែលរងរបួស។ នេះបើតាមអ្នកចាត់ការ Ange Postecoglou បាននិយាយកាលពីថ្ងៃពុធ។

Son Heung-min  បានរងរបួសរសៃ​ពួរ​ បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ ៤-« លើក្រុម West Ham United ក្នុង​ខែ​នេះ ហើយត្រូវ​អវត្តមានពី​ការ​ប្រកួត Europa League កាល​ពី​សប្តាហ៍​មុន​ ជាមួយ​នឹង AZ Alkmaar បន្ទាប់​មក​បាន​ខក​ខាន​ចាញ់​ក្រុម Crystal Palace ក្នុង​លទ្ធផល ១-០ នៅ Premier League កាល​ពី​ថ្ងៃ​អាទិត្យ។ 

Son Heung-min គឺជាកីឡាករដ៏សំខាន់មួយរូបរបស់ Tottenham នឹងក្លាយជាប្រធានក្រុម បន្ទាប់ពីការចាកចេញរបស់ Harry Kane។  Son គឺជាម្ចាស់ស្បែកជើងមាស Premier League ក្នុងរដូវកាល ២០២១/២២ ដោយស៊ុតបាន ២៣គ្រាប់។ កាលពីរដូវកាលមុន រូបគេស៊ុតបានចំនួន ១៧គ្រាប់ និង Assist ចំនួន១០គ្រាប់៕

អត្ថបទទាក់ទង