Close

ភ្នំពេញក្រោន បន្តឈ្នះ៩ប្រកួតជាប់គ្នានៅលីគកំពូលកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ កីឡា
ភ្នំពេញក្រោន បន្តឈ្នះ៩ប្រកួតជាប់គ្នានៅលីគកំពូលកម្ពុជា ភ្នំពេញក្រោន បន្តឈ្នះ៩ប្រកួតជាប់គ្នានៅលីគកំពូលកម្ពុជា

ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានបន្តរក្សាកំណត់ត្រាមិនដែលចាញ់៩សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុមអង្គរថាយហ្គឺរ ក្នុងលទ្ធផល ៣ ទល់នឹង ១ កាលពីយប់ថ្ងៃ អាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤នេះ នាកីឡដ្ឋាន Smart RSN។

ខាងក្រោមនេះជាលទ្ធផលការប្រកួតរបស់ ក្រុមភ្នំពេញក្រោន ទាំង ៩សប្ដាហ៍ ៖
-ភ្នំពេញក្រោន ៣-១ អង្គរថាយហ្គឺរ
-ភ្នំពេញក្រោន ៥-១ សមាគមបាល់ទាតក្រសួងមហាផ្ទៃ
-ភ្នំពេញក្រោន ៤-៣ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ១០-០ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ
-ភ្នំពេញក្រោន ៦-២ ណាហ្គាវើលដ៍
-ភ្នំពេញក្រោន ៦-០ គិរីវង្សសុខសែនជ័យ
-ភ្នំពេញក្រោន ២-១ បឹងកេត
-ភ្នំពេញក្រោន ២-១ កងយោធពលខេមរភូមិន្ទ
-ភ្នំពេញក្រោន ៤-២ វិសាខា ។


ដូច្នេះ គិតត្រឹមសប្ដាហ៍ទី៩នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន កំពុងឈរកំពូលតារាងមាន ២៧ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ៩ប្រកួត ឈ្នះទាំងអស់, វិសាខា ឈរលេខ២ មាន ២១ពិន្ទុ ខណៈ ណាហ្គាវើលដ៍ ឈរលេខ៣ មាន ១៨ពិន្ទុ និងអង្គរថាយហ្គឺរ ឈរលេខ៤ មាន ១៦ពិន្ទុ។

ប្រសិនណាបើ ភ្នំពេញក្រោន អាចយកឈ្នះ ១ប្រកួតទៀត ពួកគេនឹងតាមស្មើកំណត់ត្រាចាស់របស់ព្រះខ័នរាជស្វាយរៀង ដែលឈ្នះ ១០ប្រកួតជាប់ៗគ្នា ស្របពេលដែល ១ប្រកួតចុងក្រោយនៃជុំទី១នេះ របស់ក្រុមរហស្សនាម ‘សឹង្ហក្រហម’ ត្រូវជួប អាយអេសអាយ ដង្កោសែនជ័យ (ក្នុងដី)។

សូមបញ្ជាក់ថា បច្ចុប្បន្នកីឡាករ BALANGA AGOSTINHO JOSEMAR របស់កងយោធពលខេមរភូមិន្ទ កំពុងឈរកំពូលតារាង ជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងគេគឺមាន ១២គ្រាប់ ខណៈ DE ANORADE SOUZA RAMON របស់វិសាខា និង GAYOSO JAVIER AUGUSTINE របស់ភ្នំពេញក្រោន មានម្នាក់៩គ្រាប់។ចំណែកកីឡាសករខ្មែររកបានគ្រាប់បាល់បានច្រើនជាងគេគឺ កាន់ម៉ូ របស់វិសាខា មាន ៥គ្រាប់ ចំណែក សៀង ចន្ធា និង លឹម ពុសុទ្ធ មានម្នាក់ ៤គ្រាប់៕

អត្ថបទទាក់ទង